យុគសម័យ - ក្នុងនាមជាអ្នកសម្របសម្រួលនៃក្រុមប្រទេសសមាជិកមិនអចិន្រ្តៃយ៍ចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (E១០) នៅខែឧសភាឆ្នាំ ២០២០ នាថ្ងៃទី ២១ ខែឧសភា ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអញ្ជើញធ្វើជាអធិបតីក្នុងពិភាក្សាក្រៅផ្លូវការលើកដំបូងរវាងឯកអគ្គរដ្ឋទូត E10 និងលោកអគ្គលេខាធិការ Antonio Guterres តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយនៅទីក្រុងញូវយ៉ក ប្រតេសអាមេរិក
(រូបថត៖ AFP / Vnanet)
ប្រទេស E១០ ទាំងអស់សុទ្ធសឹងតែវាយតម្លៃខ្ពស់ចំពោះលោកអគ្គលេខាធិការ និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដែលបានខិតខំប្រឹងប្រែងអស់សមត្ថភាពរបស់ខ្លួនដើម្បីជួយឲ្យប្រទេសនានាក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវូដ១៩។
ឯកអគ្គរដ្ឋទូតទាំងឡាយបានលើកឡើងថាសំណើនិងគំនិតផ្តួចផ្តើមជាច្រើនរបស់អគ្គលេខាធិការមានឥទ្ធិពលជាក់ស្តែងរួមចំណែកដល់ការសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃជំងឺរាតត្បាត ព្រមទាំងកៀរគរធនធានមានតម្លៃផងដែរ ជាពិសេសសម្រាប់តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដើម្បីជួយគាំទ្រដល់មនុស្សរាប់លាននាក់ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌។
ឆ្លៀតឱកាសនេះ ចែករំលែកយោបល់របស់បណ្តាប្រទេស E១០ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការក្នុងរយៈពេលកន្លងទៅ ដើម្បីឆ្លើយតបទៅនឹងការរាតត្បាតរាតត្បាត ព្រមទាំងបញ្ជាក់ពីសារៈសំខាន់នៃរូបភពនិងតួនាទីយ៉ាងសកម្មនៃអង្គការសហប្រជាជាតិក្នុងនាមជាអង្គការអន្តរជាតិធំបំផុតនិងមានការរួមវិភាគទានច្រើនបំផុតក្នុងការអភិវឌ្ឍន៍រួមសម្រាប់សហគមន៍ផងដែរ។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងទៀតថាវៀតណាមនឹងរួមដំណើរជាមួយបណ្តាប្រទេស E១០ និងសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងៗទៀត ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកអគ្គលេខាធិការ ក្នុងគោលបំណងរក្សាសន្តិសុខ-សន្តិភាពអន្តរជាតិ ក៏ដូចជារួមគ្នាឆ្លើយតបនឹងការរាតត្បាតជម្ងឺឆ្លង និងជំរុញការអភិវឌ្ឍប្រកប ដោយ ចីរភាពផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន