សមាគមមិត្តភាពបែលហ្ស៊ិក - វៀតណាមប្រឆាំងជំទាស់នឹងសកម្មភាពឯកតោភាគីដែលបង្កភាពតានតឹង នៅសមុទ្រខាងកើត

14:28 | 15/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធានសមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម លោក Pierre Grega បានអះអាងនាពេលថ្មីៗនេះថា សមាគមមិត្តភាពប៊ែលហ្សិក - វៀតណាមគាំទ្រប្រជាជនវៀតណាម ព្រមទាំងអំពាវនាវឱ្យសហគមន៍ អន្តរជាតិបង្កើនសម្ពាធរបស់ខ្លួនដើម្បីបញ្ឈប់សកម្មភាពឯកតោភាគី ដែលបានបង្កភាពតានតឹង នៅសមុទ្រខាងកើត។

នាវាឆ្មាំឆ្នេរសមុទ្រចិន (រូបថត៖ vnanet)

ក្នុងបរិបទដែលចិនកំពុងបង្កើនសកម្មភាពឯកតោភាគីរបស់ខ្លួននៅសមុទ្រខាងកើត ប្រធានសមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម លោក Pierre Grega បានអះអាងនាពេលថ្មីៗនេះថា សមាគមមិត្តភាពប៊ែលហ្សិក - វៀតណាមគាំទ្រប្រជាជនវៀតណាម ព្រមទាំងអំពាវនាវឱ្យសហគមន៍ អន្តរជាតិបង្កើនសម្ពាធរបស់ខ្លួនដើម្បីបញ្ឈប់សកម្មភាពឯកតោភាគី ដែលបានបង្កភាពតានតឹង នៅសមុទ្រខាងកើត ក៏ដូចជាបានស្វែងរកដំណោះស្រាយយ៉ាងឆាប់ៗសម្រាប់ជម្លោះនានានៅសមុទ្រ ខាងកើតដោយផ្អែកទៅលើច្បាប់អន្តរជាតិ។

លោក Grega បានគូសបញ្ជាក់ ថា សកម្មភាពឯកតោភាគី ដែលបានបង្កភាពតានតឹងនៅសមុទ្រខាងកើតនាពេលថ្មីៗនេះរួមមាន នាវាឆ្មាំឆ្នេរសមុទ្រចិនបានបុក លិចនាវានេសាទវៀតណាមនៅប្រជុំកោះ Hoang Sa ព្រមទាំងបញ្ជូននាវាស្ទង់ប្រេង Hai Yang Dizhi 8 ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម (EEZ) និង EEZ របស់ម៉ាឡេស៊ី ក៏ដូជជាសកម្មភាព បង្កើតអ្វីដែលហៅថា “ខ័ណ្ឌ Xisha” (ត្រូវជាប្រជុំកោះ Hoang Sa របស់វៀតណាម) និង “ខ័ណ្ឌ Nansha” (ត្រូវជាប្រជុំកោះ Truong Sa របស់វៀតណាម) នៅឯអ្វីដែលហៅថា “ទីក្រុង Shansha”ជាដើម។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពឯកតោភាគីទាំងនេះ គឺដើរផ្ទុយនឹងគោលការណ៍ ជាគ្រឹះមូលដ្ឋានស្តីពីការដោះស្រាយបញ្ហានៅសមុទ្រទូទៅក៏ដូចជាធ្វើផ្ទុយទៅវិញនឹងសេចក្តីប្រកាសស្តីពី សេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខា នាឆ្នាំ ២០០២ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន។

ទន្ទឹមជាមួយគ្នានោះ ហេតុការណ៍នេះញ៉ាំងឲ្យស្ថានភាពសមុទ្រខាងកើតកាន់តែស្មុគស្មាញថែមទៀត និងធ្វើអន្តរាយដល់ដំណើរ ការចរចាររវាងចិននិងអាស៊ាន សំដៅឈានទៅទទួលបានក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) មានលក្ខណៈចាប់បង្ខំខាងច្បាប់ផងដែរ។

នៅចំពោះមុខសកម្មភាពជាឯកតោភាគីរបស់ចិនទាំងនោះ សមាគមមិត្តភាពប៊ែលហ្សិក-វៀតណាម បានសង្កត់ធ្ងន់ថា ប្រជានេសាទវៀតណាមគួរតែប្រកបមុខរបរខាងនេសាទប្រកបដោយសុវត្ថិភាព នៅក្នុងវិសាលភាពនៃដែនសមុទ្ររបស់ប្រទេសសាមីខ្លួន។ វៀតណាមមានបំណងចង់ដោះស្រាយនូវ ភាពតានតឹងនៅសមុទ្រខាងកើតស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់ អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនាឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត