យុគសម័យ - នាថ្ងៃទី ១០ ខែឧសភា ស្ថាប័នមានសមត្ថកិច្ចវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី រួមទាំងអាកាសចរណ៍ជាតិវៀតណាមបានរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋវៀតណាមចំនួន ២៧៣ នាក់ឲ្យត្រឡប់មកកាន់អាកាសយានដ្ឋានអន្តរជាតិ Da Nang ។
វៀតណាមបញ្ជូនពលរដ្ឋវៀតណាមពីប្រទេសម៉ាឡេស៊ីត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព (រូបថត៖ vnanet)
អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកឈឺ សិក្សានុសិស្សដែលគ្មានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានបិទទ្វារ ពលករដែលផុតសុពលភាពនិងកិច្ចសន្យាការងារ និងអ្នកដំណើរចំនួនចំនួនជាភ្ញៀវទេសចរដែលបានជាប់គាំងដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ផងដែរ។ កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ីបានមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋទាំងនេះក្នុងការបំពេញនីតិវិធីឡើងយន្តហោះទៅត្រឡប់វៀតណាមវិញ។
ក្នុងស្មារតីនៃការដឹកនាំរបស់នាយករដ្ឋមន្រ្តីវៀតណាមក្នុងរយៈពេលនាប៉ុន្មានថ្ងៃនាពេលថ្មីៗនេះក្រសួងការបរទេសវៀតណាម ក្រសួង ដឹកជញ្ជូនវៀតនាមនិងទីភ្នាក់ងារមានសមត្ថកិច្ចក្នុងស្រុកនិងតំណាងបេសកម្មតំណាងវៀតណាមនៅឯបរទេស បានរៀបចំជើង ហោះ ហើរជាច្រើនដើម្បី បញ្ជូនពលរដ្ឋវៀតណាមត្រឡប់មកស្រុកកំណើតវិញ។
តំណាងមន្ទីរសុខាភិបាលក្រុង Da Nang បានមានប្រសាសន៍ថា ស្ថានប័នមានសមត្ថកិច្ចនានាបានទទួលនិងត្រួតពិនិត្យសុខភាព ហើយដឹកជញ្ជូនអ្នកដំណើរទាំងនេះទៅកាន់តំបន់ដាក់នៅដាច់ដោយឡែកនៅទីក្រុង Da nang។ ការរៀបចំនិងការសម្របសម្រួលរបស់ផ្នែកនានាក៏ធ្វើបានល្អដែរដើម្បីធានាបានល្អនូវស្តង់ដារផ្នែកសុខាភិបាលនៅតំបន់ដាក់នៅដាច់ដោយឡែកទាំងនោះ។
គួរជម្រាបថាស្ថាប័នមានសម្ថកិច្ចវៀតណាមនិងស្ថានប័នតំណាងបេសកកម្មវៀតនាមនៅឯបរទេសនឹងបន្តសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសដើម្បីរៀបចំជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមឲ្យត្រឡប់មកស្រុកកំណើតវិញ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន