វៀតណាមទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានពីជំងឺរាតត្បាតកូវីដ១៩

18:48 | 06/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - វៀតណាមផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការឆ្លើយតបនឹជំងឺឆ្លងកូវីដ១៩ ចំពោះសង្វាក់ផ្គត់ផ្គង់និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh ក្នុងកិច្ចសន្ទនាតាមទរស័ព្ទ ជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi នាព្រឹកថ្ងៃទី ៦ ខែឧសភា។

រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh

ក្នុងបរិបទជំងឺរាតត្បាតកូវីឌ១៩ កំពុងតែរីករាលដាល នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក ដែលមិនត្រឹមតែបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនប៉ុណ្ណោះទេថែមទាំងបង្កការរំខានដល់ ចង្វាក់ផ្គត់ផ្គង់ដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

លោក Tran Tuan Anh បានពិភាក្សាជាមួយអគ្គលេខាធិការអាស៊ានលោក Lim Jock Hoi អំពីផែនការស្តារសេដ្ឋកិច្ចឡើងវិញនិងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ត្រូវបានទប់ស្កាត់ ព្រមទាំងអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៅឯកិច្ចប្រជុំកំពូលអាស៊ានបូក ៣ ជាពិសេសលើការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ។ លោក Tran Tuan Anh និងអគ្គលេខាធិការអាស៊ានក៏បានឯកភាពគ្នាតាមដាននិងជំរុញប្រទេសអាស៊ាននិងដៃគូទាំង ៣ របស់ខ្លួនគឺចិន ជប៉ុន និងកូរ៉េខាងត្បូងឱ្យព្រមព្រៀងគ្នាលើខ្លឹមសារនិងអនុម័តលើ“ សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្រ្តីអាស៊ាន+៣” ឱ្យបានឆាប់ៗស្តីពីការឆ្លើយតបទៅ នឹងការរីករាលដាលនៃជំងឺកូវីដ១៩នាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ក្នុងនាមជាអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ក៏បានមានប្រសាសន៍ថា នាពេលកន្លងមកលោកតែងតែគាំទ្រវៀតណាមក្នុងការលើកកម្ពស់តួនាទីជាប្រធានអាស៊ានជាពិសេសគាំទ្រសំណើរបស់វៀតណាមក្នុងការចេញសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានស្តីពីការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចនៃការឆ្លើយតបនឹងជំងឺកូវីដ១៩នៅក្នុងសន្និសីទ AEM ចង្អៀត ក្នុងខែមីនា ក៏ដូចជាការតភ្ជាប់និងលើកកម្ពស់បណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈសេចក្តី ថ្លែងការណ៍រួមថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន - ជប៉ុន ស្តីពីគំនិតផ្តួចផ្តើមក្នុងការស្តារសេដ្ឋកិច្ច ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវនេះក្នុងរយៈពេលដ៏ខ្លីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត