ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិពិភាក្សាអំពីសកម្មភាពរបស់ក្រុមបេសកកម្មប្រចាំនៅកូសូវ៉ូ

16:57 | 25/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៤ ខែមេសាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស. ប) បានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែតស្តីពីសកម្មភាពរបស់ក្រុមបេសកកម្ម របស់អង្គការសហប្រជាជាតិ ប្រចាំនៅកូសូវ៉ូ (UNMIK) ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធាន​ក្រុមបេសកកម្មវៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet)

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ ខែមេសា​បាន​បើក​កិច្ចប្រជុំ​តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពកូសូវ៉ូ (Kosovo)។ នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិក​បានអំពាវនាវដល់​ភាគី​ទាក់ទិននានាស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាកូសូវ៉ូ ។

ប្រេសិតពិសេសរបស់អគ្គលេខាធិការ អ.ស.ប លោក Zahir Tanin ក៏បានអំពាវនាវឱ្យមេដឹកនាំស៊ែប៊ី និងកូសូវ៉ូចូលរួមយ៉ាងសកម្មក្នុងការសន្ទនានិងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាកូសូវ៉ូ។ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសស៊ែប៊ីលោក Ivica Dačić បាននិយាយថា បានត្រៀមខ្លួនជាស្រេច ដើម្បីជួយប្រជាជនកូសូវ៉ូក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (Covid-19) បានបញ្ជូនក្រុមគ្រូពេទ្យនិងផ្គត់ផ្គង់ ឧបករណ៍ពេទ្យជាច្រើនទៅកូសូវ៉ូ ព្រមទាំងសន្យាធ្វើកិច្ចសន្ទនាជាមួយកូសូវ៉ូ។ តំណាងកូសូវ៉ូបានលើកឡើងពី ឧបសគ្គក្នុងដំណើរការសន្ទនារួម ក្នុងនោះមានការបាត់ខ្លួនជនជាតិកូសូវ៉ូនិងការទទួលស្គាល់ឯករាជ្យនៅកូសូវ៉ូផងដែរ។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធាន​ក្រុមបេសកកម្មវៀតណាមប្រចាំ នៅអង្គការសហប្រជាជាតិបានស្នើឱ្យប្រទេស ស៊ែប៊ីនិង កូសូវ៉ូ អនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និង​ដោះស្រាយ​ភាពជាប់គាំងក្នុងទំនាក់ទំនងទ្វេភាគី។ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការសន្ទនាដ៏ជាក់ស្ដែង ដើម្បី​សម្រេច​បាន​ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះបញ្ហា កូសូវ៉ូ ដោយផ្អែក​លើ​គោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងសេចក្ដីសម្រេចចិត្តលេខ ១៤២២ (ឆ្នាំ ១៩៩៩) នៃក្រុមប្រឹក្សាសន្តិសុខ។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ក៏បានគាំទ្រសកម្មភាពរបស់​ក្រុមបេសកកម្ម​រដ្ឋបាលបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកូសូវ៉ូ ដើម្បីកសាងជំនឿទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការរវាង ស៊ែប៊ីនិងកូសូវ៉ូ ក៏ដូចជា ជួយឧបត្ថម្ភសហគមន៍ កូសូវ៉ូ ក្នុងការទប់ទល់​នឹងជំងឺ​រាតត្បាត​សកលកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត