ប្រទេសវៀតណាមចែករំលែកការលំបាកជាមួយបណ្តាប្រទេសដែលកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ

13:59 | 23/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ប្រទេសវៀតណាមចែករំលែកការលំបាករបស់បណ្តាប្រទេសកោះដែលប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុដូចជា គ្រោះមហន្តរាយធម្មជាតិ អាកាសធាតុអាក្រក់ ការថយធនធាន និងការកើនឡើងនៃកំពស់ទឹកសមុទ្រ។

ក្រុមប្រឹក្សាសន្តិសុខជួបគ្នាតាមអ៊ិនធរណេតក្នុងទំរង់ Arria ស្តីពីការប្រែប្រួលអាកាសធាតុនិងហានិភ័យសន្តិសុខ។(ប្រភព៖ បេសកម្មអចិន្ត្រៃយ៍ទៅប្រទេសវៀតណាមនៅ អ។ ស។ ប)

នាថ្ងៃទី ២២ ខែមេសា សមាជិកប្រទេសចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួមមាន បារាំង ចក្រភពអង់គ្លេស ប៊ែលហ្សិក អាល្លឺម៉ង់ សាធារណរដ្ឋដូមីនីកែន អេស្តូនី នីហ្សេរីយ៉ា វ៉ាំងសង់សុននិងហ្គ្រីណាឌីន ទុយនេស៊ី និងវៀតណាមបានរៀបចំ កិច្ចប្រជុំនេះតាមអ៊ិនធរណេតក្នុងទំរង់ Arria លើប្រធានបទស្តីពីការប្រែប្រួលអាកាសធាតុនិងហានិភ័យសន្តិសុខ។

មតិយោបល់ភាគច្រើនបានបញ្ជាក់ពីផលប៉ះពាល់យ៉ាងច្បាស់នៃការប្រែប្រួលអាកាសធាតុទៅលើតំបន់ទាំងអស់នៃពិភពលោក។ ស្នើសុំពង្រឹងយន្តការព័ត៌មានសម្រាប់ក្រុមប្រឹក្សាសន្តិសុខស្តីពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុនិងសន្តិសុខ បង្កើនការត្រៀមខ្លួនរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងហានិភ័យនេះ។ ស្នើពង្រឹងការគាំទ្រសមត្ថភាពដល់ប្រទេសងាយរងគ្រោះ អនុវត្តការប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័ន ការប្តេជ្ញាចិត្តគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

សេចក្តីអត្ថាធិប្បាយបានស្នើនូវដំណោះស្រាយមួយចំនួនដូចជាការពង្រឹងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងការឃ្លាំមើល ស្នើដំណោះស្រាយនិងការគាំទ្រការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ រួមបញ្ចូលបញ្ហាការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ចូលក្នុងផែនការនិងយុទ្ធសាស្រ្តបង្ការនឹងជម្លោះ បង្កើតសន្តិភាព។ ផែនការនិងយុទ្ធសាស្ត្រចាំបាច់ត្រូវគិតគូរពីភេទ ដោយមានការចូលរួមយ៉ាងពេញលេញពីស្ត្រី។ ចាត់វិធានការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពរបស់ទីភ្នាក់ងារនិងបេសកកម្មរបស់អង្គការសហប្រជាជាតិ។

ប្រធានគណៈប្រតិភូវៀតណាម ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានឲ្យដឹងថា ប្រទេសវៀតណាមបានចែករំលែកការលំបាកនៃប្រទេសកោះតូចៗកំពុងអភិវឌ្ឍន៍ បណ្តាប្រទេសអាហ្វ្រិកខាងលិច តំបន់ Sahel និងតំបន់បឹង Chad ដែលកំពុងរងផលប៉ះពាល់អវិជ្ជមានពីការផ្លាស់ប្តូរអាកាសធាតុ ដូចជាគ្រោះមហន្តរាយធម្មជាតិ, អាកាសធាតុអាក្រក់ ការថយចុះធនធាន ការកើនឡើងនៃកម្រិតទឹកសមុទ្រ។

លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខបន្តតាមដាននិងពង្រឹងយន្តការដើម្បីផ្តល់ព័ត៌មានស្តីពីហានិភ័យពីការប្រែប្រួលអាកាសធាតុដែលអាចប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ជាពិសេសតាមរយៈរបាយការណ៍ព័ត៌មានពីបេសកកម្មរបស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើបេសកកម្មការពារសន្តិភាពរបស់បេសកម្ម។ សំណើរសម្រាប់ក្រុមប្រឹក្សាសន្តិសុខដើម្បីបន្តពិភាក្សានិងបញ្ចប់ក្របខ័ណ្ឌស្ថាប័នស្តីពីបញ្ហាការប្រែប្រួលអាកាសធាតុ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត