វៀតណាមបានបដិសេដទាំងស្រុងពីការចោទប្រកាន់គាំទ្រដល់ក្រុម Hacker APT32

13:05 | 24/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្រសួងការបរទេសវៀតណាមបានបដិសេធទាំងស្រុងចំពោះការចោតប្រកាន់រដ្ឋាភិបាលគាំទ្រដល់ក្រុម Hacker APT32 ដើម្បីវាយប្រហារបណ្តាញលើទីភ្នាក់ងាររដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនានានៅជុំវិញពិភពលោក។

លោក Ngo Toan Thang អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet)

ទាក់ទងនឹងព័ត៌មានអំពីទីភ្នាក់ងារសារព័ត៌មានរក្សាសម្ងាត់ FireEye ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកបានចោត ថាវៀតណាមបានគាំទ្រដល់ក្រុម Hacker APT32 ដើម្បីវាយប្រហារបណ្តាញលើទីភ្នាក់ងាររដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនានានៅជុំវិញពិភពលោក ដែលក្នុងនោះរួមមានប្រទេសចិន។​ ទាក់ទិននឹងបញ្ហានេះ លោក Ngo Toan Thang អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមបានអះអាងថា៖ "ទាំងនេះគឺជាព័ត៌មានដែលគ្មានមូលដ្ឋានក្បោះក្បាយនោះឡើយ។ វៀតណាមហាមឃាត់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតសំដៅទៅលើអង្គការនិងបុគ្គលក្រោមគ្រប់រូបភាពណាមួយ។ អ្នកនាំពាក្យរងរូបនេះបានបន្ថែមទៀតថា“ អំពើវាយប្រហារនិងការគំរាមកំហែងតាមអ៊ិនធឺរណែតចាំបាច់ត្រូវបានថ្កោលទោសនិងផ្តន្ទាទោសយ៉ាងតឹងរឹងស្របតាមច្បាប់” ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២២ ខែមេសា FireEye បានឲ្យដឹងថាក្រុម Hacker APT32 មានការគាំទ្រដោយរដ្ឋាភិបាលវៀតណាមបានវាយប្រហារស្ថា ប័នរដ្ឋរបស់ចិនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19)។ APT32 ក៏ត្រូវបានចោទប្រកាន់ពី “ការវាយប្រហារស្ថាប័នរដ្ឋាភិបាល អង្គភាពអាជីវកម្មនិងអង្គការសុខាភិបាល ដើម្បីទទួលយកព័ត៌មានអំពីជំងឺរាតត្បាតថ្មីនិងអំពីការខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ជំងឺឆ្លងនេះផងដែរ”។

បើតាមលោក Ngo Toan Thang នាឆ្នាំ ២០១៨ រដ្ឋសភាវៀតណាមបានអនុម័តច្បាប់សន្តិសុខ អ៊ីនធឺរណែតហើយវៀតណាមកំពុងបំពេញឯកសារនិតិវិធីដើម្បីអនុវត្តច្បាប់ដើម្បីទប់ស្កាត់រាល់អំពើ វាយប្រហារបណ្តាញអ៊ីនធឺរណែត៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត