យុគសម័យ - នាពេលថ្មីៗនេះ អត្ថបទមួយលើគេហទំព័ររបស់រុស្ស៊ី Lenta.ru បានអះអាងថាវិធានការដាក់នៅដាច់ដោយឡែកយ៉ាងប្តូរផ្តាច់និងការតភ្ជាប់សង្គមយ៉ាងខ្លាំងវៀតណាមកំពុងគ្រប់គ្រងដ៏មានប្រសិទ្ធភាពចំពោះការផ្ទុះឡើងជំងឺកូវីដ១៩ (COVID-19)។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានបញ្ជាក់ថាវៀតណាមបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព
អត្ថបទបានលើកឡើងពីការឆ្លើយតបដំបូងរបស់វៀតណាមចំពោះវិបត្តិជាកត្តាសំខាន់បំផុតដែលនាំទៅដល់ជោគជ័យ។Lenta.ru បានដកស្រង់សម្តីតំណាងអង្គការសុខភាពពិភពប្រចាំនៅប្រទេសវៀតណាមលោក Kidong Park ដោយមានប្រសាសន៍ថា៖“ វៀតណាមបានឆ្លើយតបចំពោះការផ្ទុះឡើងដំបូងនិងជាវិជ្ជមាន។ ការសិក្សាវាយតម្លៃហានិភ័យដំបូងត្រូវបានធ្វើឡើងដោយប្រទេសវៀតណាមនៅដើមខែមករា - ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមព័ត៌មានអំពីករណីឆ្លងជំងឺនេះនៅប្រទេសចិន។
អត្ថបទនេះបានសង្កត់ធ្ងន់លើការឆ្លើយតបរបស់វៀតណាមចំពោះវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលសក្តិសមនឹងការវាយតម្លៃខ្ពស់ពីអង្គការសុខភាពពិភពលោក (WHO)។ ទោះបីជាមានខ្សែព្រំដែនជាប់ជាមួយប្រទេសចិន ដែលជាប្រទេសផ្ទុះឡើងជំងឺឆ្លង ប៉ុន្តែចំនួនករណីឆ្លងវីរុស SARS-CoV-2 នៅវៀតណាមដែលគិតរហូតមកដល់ពេលនេះមានត្រឹមតែជាង ២៦០ ករណី ហើយពុំទាន់មានអ្នកស្លាប់ដោយជំងឺឆ្លងនេះនៅឡើយ។
អត្ថបទសរសេរនេះក៏បានលើកឡើងពីការឆ្លើយតបដំបូងរបស់វៀតណាមចំពោះវិបត្តិ ដែលជាកត្តាសំខាន់បំផុតក្នុងនាំទៅដល់ជោគជ័យផងដែរ។ ម្យ៉ាងវិញទៀតជោគជ័យរបស់វៀតណាមក៏ត្រូវបានពន្យល់ដោយការរួបរួមគ្នាក្នុងសង្គមរបស់ប្រជាជនដោយឆ្លុះបញ្ចាំងពីវិន័យនិងសាមគ្គីភាពស្របតាមកំណត់បទបញ្ញត្តិផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន