ក្រុមប្រឹក្សាសន្តិសុខនៃអង្គសហប្រជាជាតិពិភាក្សាអំពីស្ថានភាពនៅយេម៉ែន តាមរយៈប្រព័ន្ធវីដេអូអនឡាញ់

17:48 | 17/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១៦ ខែមេសាបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ់ ដើម្បីពិភាក្សាអំពីស្ថានភាពនៅយេម៉ែនក្នុងរយៈពេលមួយខែកន្លងមក។

លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy

អង្គការសហប្រជាជាតិបានវាយតម្លៃថាស្ថានភាពនៅយេម៉ែនកំពុងជួបប្រទះ ការលំបាកជាច្រើន ដោយសារការប្រយុទ្ធគ្នាបានបន្តកើតមានឡើងនៅទីកន្លែងមួយចំនួន ព្រមទាំងការវិវឌ្ឍដ៏ស្មុគស្មាញដោយសារជំងឺរាតត្បាតកូវីដ១៩ (Covid-19) ក្រោយពីបានរកឃើញករណីឆ្លងដំបូងនៅប្រទេសនេះ។ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានចែករំលែកតាមរយៈរបាយការណ៍នានា ហើយបន្តអំពាវនាវឱ្យភាគីទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តបទឈប់បាញ់ ជាពិសេសគឺកម្លាំង Houthi ផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបន្តសម្តែងការព្រួយ បារម្ភអំពីស្ថានភាពដ៏តានតឹងនាពេលថ្មីៗនេះ និងស្ថានភាព មនុស្សធម៌នៅយេម៉ែន។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្ដីពីការអនុវត្តន៍បទឈប់បាញ់នៅតំបន់ជម្លោះក្នុងបរិបទដែលពិភពលោកចាំបាច់ត្រូវផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩។

ម្យ៉ាងទៀត លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានអំពាវនាវឱ្យភាគីទាំងអស់អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh ក៏ដូចជាបន្តកិច្ចសន្ទនា និងឆ្ពោះទៅរកដំណោះស្រាយនយោបាយដ៏ទូលំទូលាយ ដោយអង្គការសហប្រជាជាតិធ្វើជាអាជ្ញាកណ្ដាលផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត