ចិនគាំទ្រចំពោះសកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន

23:45 | 16/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Deng Xijun បានឲ្យដឹងថាប្រទេសចិនបានតាមដាននឹងការកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid -19។

លោកឯកអគ្គរដ្ឋទូត Deng Xijun។ (ប្រភព៖ TTXVN)

នាថ្ងៃទី ១៥ ខែមេសា ឯកអគ្គរដ្ឋទូត - ប្រធានបេសកកម្មចិនប្រចាំនៅអាស៊ាន លោក Deng Xijun បានអះអាងថាប្រទេសចិនតែងតែគាំទ្រចំពោះសកម្មភាពរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ។

លោកឯកអគ្គរដ្ឋទូត Deng Xijun បានឲ្យដឹងថាប្រទេសចិនបានតាមដាននឹងការកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្រោមការដឹកនាំរបស់ប្រទេសវៀតណាមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid -19។

យោងតាមអ្នកការទូតចិន ការចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការឆ្លើយតបនឹងជំងឺរាតត្បាត Covid -19 និងបានរៀបចំសន្និសីទនិងកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូសំខាន់ៗជាច្រើនរវាងរដ្ឋសមាជិកអាស៊ាននិងអាស៊ានបូក ៣ ដែលក្នុងនោះ មានកិច្ចប្រជុំកំពូលអាស៊ានពិសេសនិងអាស៊ានបូក ៣ នៅថ្ងៃទី ១៤ ខែមេសា ដែលបង្ហាញពីការដឹកនាំដ៏រឹងមាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននិងជាប្រធានអាស៊ានបូក ៣ ។

ឯកអគ្គរដ្ឋទូត Deng Xijun បានអះអាងថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រសំខាន់មួយរបស់អាស៊ាន ប្រទេសចិនតែងតែគាំទ្រយ៉ាងខ្លាំងនូវតួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានិងកសាងសហគមន៍អាស៊ាន។

ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូត Deng Xijun បានថ្លែងអំណរគុណចំពោះការគាំទ្រនិងជំនួយដែលរដ្ឋាភិបាលនិងប្រជាជនវៀតណាមបានផ្តល់ដល់ប្រទេសចិនបន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid -19 ហើយបានបញ្ជាក់ថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមនិងប្រទេសអាស៊ានដទៃទៀតដើម្បីការពារសុខភាពប្រជាជន។

ទាក់ទងនឹងកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអួអាស៊ានបូក ៣ ស្តីពីបញ្ហា Covid - 19 ឯកអគ្គរដ្ឋទូតបានដឲ្យដឹងថា នេះជាកិច្ចប្រជុំពិសេសលើកដំបូងរវាងមេដឹកនាំអាស៊ានបូក ៣ ចាប់តាំងពីយន្តការនេះត្រូវបានបង្កើតឡើងហើយក៏ជាកិច្ចប្រជុំជាន់ខ្ពស់ដំបូងគេផងដែរនៅអាស៊ីបូព៌ាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃសន្និសីទនេះថាជា “ព្រឹត្តិការណ៍សំខាន់មួយ” ក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ និងជាថ្មីម្តងទៀតបានសង្កត់ធ្ងន់លើប្រពៃណីនៃសាមគ្គីភាពនៅគ្រាលំបាក ក៏ដូចជាភាពសម្អិតរមួតរវាងបណ្តាប្រទេសក្នុងតំបន់។

បណ្តាមេដឹកនាំអាស៊ានបូក ៣ បានឯកភាពគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការងើបឡើងវិញក្រោយជំងឺរាតត្បាតដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងភាពធន់នឹងហិរញ្ញវត្ថុ។

នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បានអំពាវនាវឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅឆ្នាំនេះដូចដែលបានគ្រោងទុកនិងបានសន្យាផ្តល់ប្រាក់ចំនួន ១០ លានដុល្លារដល់មូលនិធិកាត់បន្ថយភាពក្រីក្រក្នុងតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីគ្រប់គ្រងជម្ងឺរាតត្បាត។

ជាចុងក្រោយលោកឯកអគ្គរដ្ឋទូត Deng Xijun បានសង្កត់ធ្ងន់ថាការឈានដល់ការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំបានបង្ហាញយ៉ាងច្បាស់ទាំងគោលដៅនិងផែនទីបង្ហាញផ្លូវសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ដោយហេតុនេះលើកកម្ពស់ទំនុកចិត្តទីផ្សារនិងបង្កើតសន្ទុះកម្លាំងខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ទន្ទឹមនឹងនេះ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍អាស៊ីបូព៌ា៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត