យុគសម័យ- នាថ្ងៃទី៦ ខែមីនា យោងតាមប្រភពព័ត៌មានការទូតបានឲ្យដឹងថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានកំពុងរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីពីវិធីការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ។
អាស៊ានបូក ៣ (ជប៉ុន ចិន កូរ៉េខាងត្បូង) (រូបថត៖ Internet)
សូមជម្រាបថា បណ្តាប្រទេសអាស៊ានបានយល់ព្រមបន្តជំរុញការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍នៅក្នុងអាស៊ាន ក៏ដូចជាជាមួយដៃគូក្នុងការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនិងព្យាលបាលជំងឺនេះ កិច្ចសហប្រតិបត្តិការដើម្បីធានាសុវត្ថិភាពដល់ក្រុមមន្រ្តីនិងបុគ្គលិក គ្រូពេទ្យនៅជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរោគរាតត្បាត ផ្គត់ផ្គង់ទំនិញចាំបាច់សម្រាប់ជីវិតរបស់ប្រជាជន និងឧបករណ៍វេជ្ជសាស្ត្រចាំបាច់ ការគាំទ្រនិងការពារពលរដ្ឋរបស់ប្រទេសជាសមាជិកអាស៊ាន នៅតាមតំបន់នានាដែលមានការរីករាលដាល ទប់ស្កាត់និងបញ្ឈប់ព័ត៌មានក្លែងក្លាយនាំឱ្យភាន់ច្រលំ ...
ដូច្នេះ កិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន តាមប្រព័ន្ធអនឡាញ អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមេសា និងអាចមានការចូលរួមពីអាស៊ានបូក ៣ (ជប៉ុន ចិន កូរ៉េខាងត្បូង) ។ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនេះ នឹងផ្លាស់ប្តូរទស្សនៈស្តីពីវិធីទប់ស្កាត់ជំងឺ Covid-19 ចាត់វិធានការបង្ការនិងព្យាបាលអ្នកជំងឺ ផងដែរ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន