អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូ

17:19 | 20/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែមីនានៅទីស្នាក់ការមជ្ឈិមបក្ស ការិយាល័យនយោបាយបានជួបប្រជុំពិភាក្សាអំពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ (Covid-19)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (កណ្តាល) (រូបថត៖​ Vnanet)

ក្នុងឯកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថាជំងឺរាតត្បាតកូវីដ១៩ បានផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងទ្រង់ទ្រាយធំដោយមានវិសាលភាពកាន់តែរីករាលដាលយ៉ាងធំទូលាយនិងបង្កឡើងអន្តរាយយ៉ាងគហុកផងដែរ។ ទោះយ៉ាងណាក៏ដោយ វៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ ហើយជាដំបូងវៀតណាមក៏ទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរនិងវាយតម្លៃខ្ពស់ពីសហគមន៍នៅជំវិញពិភព លោក។ ដោយហេតុនេះ វៀតណាមទទួលបានបទពិសោធន៍កាន់តែច្រើនផងដែរ ដែលក្នុងនោះមានការពង្រីកកម្លាំងដ៏រឹងមាំនៃប្រព័ន្ធនយោបាយទាំងមូល ហើយ គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានលើកកម្ពស់តួនាទីដ៏ល្អរបស់ខ្លួនផងដែរ។

លោក Nguyen Phu Trong ក៏បានអះអាងថា មិនគួរឲ្យមានភាពអត្តនោម័តដោយសារតែយោងតាមការព្យាករណ៍នាពេលខាងមុខនេះ ការវិវឌ្ឍន៍នៃជម្ងឺរាតត្បាតកូវីដ១៩ គ្រោងនឹងកាន់តែស្មុគស្មាញ ធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបានឡើយ ដោយមានហានិភ័យខ្ពស់ពីការផ្ទុះឡើងពីខាងក្រៅមកដល់ប្រទេសវិញ។

ហេតុដូច្នេះចាំបាច់ត្រូវមានរៀបចំផែនការដ៏ល្អបំផុតដើម្បីទុកជាមុនតាមរយៈការបន្តតាមដានយ៉ាងដិតដល់ចំពោះសភាពការណ៍នៃការរកឃើញអ្នកឆ្លងជម្ងឺ និងកំណត់តំបន់ផ្ទុះជម្ងឺអោយទាន់ពេលវេលាដោយកុំអោយឆ្លងរាលដាលយ៉ាងព្រោងព្រាតទៀតផងដែរ។

ទន្ទឹមនឹងនេះ ត្រូវរៀបចំផែនការនិងសេណារីយ៉ូគ្រប់បែបយ៉ាងសម្រាប់ការកំណត់តំបន់ផ្ទុះជម្ងឺ និងទប់ស្កាត់ជំងឺឆ្លងក្រោមគ្រប់រូបភាពផ្សេងៗគ្នា ព្រមទាំងលើកទឹកចិត្តនិងអំពាវនាវឱ្យប្រជាជនគោរពនូវទំនួលខុសត្រូវសង្គមនិងគោរពតាមច្បាប់ ក៏ដូចជាធ្វើតាមការណែនាំរបស់អ្នកជំនាញដើម្បីរួមដៃគ្នាក្នុងការការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះតែម្តង។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដូច្នេះទន្ទឹមនឹងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងនេះ វៀតណាមត្រូវអនុវត្តឲ្យបានល្អបំផុតនូវសារាចរលេខ៣៥ របស់ការិយាល័យនយោបាយស្តីពីមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅការរៀបចំមហាសន្និបាតលើកទី១៣ ប្រកបដោយជោគជ័យ រួមទាំងកិច្ចការបរទេស ការទូត ជាពិសេសសកម្មភាពទាក់ទងនឹងការទូតអាស៊ាន។

ម្យ៉ាងវិញទៀត ការិយាល័យនយោបាយបានអំពាវនាវឱ្យប្រជាជនទាំងមូល កម្មាភិបាលនិងយុទ្ធជននៅទូទាំងប្រទេស រួបរួមគ្នា មូលមតិគ្នា និងរួមឆន្ទៈគ្នាបន្ថែមទៀត ដើម្បីយកឈ្នះលើជំងឺរាតត្បាតសកលកូវីដ១៩ ព្រមទាំងសម្រេចបាននូវគោលដៅនិងភារកិច្ចនៃឆ្នាំចុងក្រោយនៃអាណត្តិសមាជបក្សលើកទី១២ ប្រកបដោយជោគជ័យនិងផ្លែផ្ការដ៏ល្អប្រសើរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត