យុគសម័យ - ចាប់ពីថ្ងៃនេះ (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០) ជនបរទេសនៅវៀតណាមក៏ដូចជាប្រជាជនវៀតណាមអនុវត្តការពាក់ម៉ាស់យ៉ាងតឹងរឹង នៅទីកន្លែងសាធារណៈ និងកន្លែងដែលប្រមូលប្រជាជនជាច្រើន (ដូចជា ផ្សារទំនើប អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង ស្ថានីយ៍ឡានក្រុង និងតាមយានជំនេះដឹកជញ្ជូនសាធារណៈ…)។
ជនបរទេសពាក់ម៉ាស់នៅពេលមកទេសចរប្រទេសវៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ការផ្តល់ម៉ាស់ដោយឥតគិតថ្លៃជូនដល់ប្រជាជន នៅទីផ្សារមួយ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នេះគឺជាខ្លឹមសារដែលលើកឡើង ក្នុងសេចក្តីជូនដំណឹងស្តីពីសេចក្តីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីការបង្ការនិងការប្រឆាំងនឹងការរីករាលដាលជំងឺ Covid – 19./.
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន