Trending now
ក្រសួងសុខាភិបាល សម្រេចយករាជធានី-ខេត្ត ៥ រឹតបន្តឹងឱ្យពលរដ្ឋត្រូវតែពាក់ម៉ាស់
យុគសម័យ - ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព»។
ទីបំផុត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពាក់ម៉ាស់ហើយ
រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពាក់ម៉ាស់ការពារក្នុងដំណើរត្រួតពិនិត្យទីតាំងសុខាភិបាលយោធាមួយកន្លែងក្នុងរដ្ឋ Maryland នៅថ្ងៃទី១១ ខែកក្កដា។ នេះជាលើកដំបូងដែលលោក ត្រាំ ពាក់ម៉ាស់នៅកន្លែងសាធារណៈបែបនេះ ព្រោះកន្លងមក លោកមិនដែលពាក់វាឡើយនៅពេលធ្វើទស្សនកិច្ចនៅកន្លែងផ្សេងដែលមានមនុស្សច្រើន ខណៈករណីឆ្លងជំងឺ COVID-19 នៅអាមេរិក នៅតែកើនឡើងឥតឈប់ឈរ។
ចាប់ពីថ្ងៃនេះថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ មនុស្សគ្រប់រូបត្រូវការពាក់ម៉ាស់នៅក្នុងកន្លែងសាធារណៈ
យុគសម័យ - ចាប់ពីថ្ងៃនេះ (ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០) ជនបរទេសនៅវៀតណាមក៏ដូចជាប្រជាជនវៀតណាមអនុវត្តការពាក់ម៉ាស់យ៉ាងតឹងរឹង នៅទីកន្លែងសាធារណៈ និងកន្លែងដែលប្រមូលប្រជាជនជាច្រើន (ដូចជា ផ្សារទំនើប អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង ស្ថានីយ៍ឡានក្រុង និងតាមយានជំនេះដឹកជញ្ជូនសាធារណៈ…)។
ប្រទេសវៀតណាមតម្រូវឱ្យប្រជាជនវៀតណាមនិងជនបរទេស អនុវត្តយ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ
យុគសម័យ - ចាប់ពីថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ តទៅ វៀតណាមបានតម្រូវឱ្យពលរដ្ឋបរទេសនៅវៀតណាមក៏ដូចជាពលរដ្ឋវៀតណាមត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈដែលមានមនុស្សច្រើន (ដូចជានៅផ្សារទំនើប អាកាសយានដ្ឋានស្ថានីយ៍រថភ្លើង ស្ថានីយ៍រថយន្តក្រុង ជាដើម )
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។