ប្រទេសវៀតណាមតម្រូវឱ្យប្រជាជនវៀតណាមនិងជនបរទេស អនុវត្តយ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ

13:09 | 15/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ តទៅ វៀតណាមបានតម្រូវឱ្យពលរដ្ឋបរទេសនៅវៀតណាមក៏ដូចជាពលរដ្ឋវៀតណាមត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈដែលមានមនុស្សច្រើន (ដូចជានៅផ្សារទំនើប អាកាសយានដ្ឋានស្ថានីយ៍រថភ្លើង ស្ថានីយ៍រថយន្តក្រុង ជាដើម )

ប្រទេសវៀតណាមតម្រូវឱ្យប្រជាជនវៀតណាមនិងជនបរទេសអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ (រូបថត៖ vnanet)


នាថ្ងៃទី ១៤ ខែមីនា ក្រសួងការបរទេសវៀតណាមបានប្រកាសថាប្រជាជនដែលធ្វើដំណើរមកពីឬធ្វើដំណើរឆ្លងកាត់តំបន់ដែលផ្ទុះជំងឺរាតត្បាតកូវីដ១៩ គួរតែត្រួតពិនិត្យនិងធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិថ្មីៗជាទៀងទាត់របស់ក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីធានាថាមានឯកសារគ្រប់គ្រាន់ជាចាំបាច់តាមតម្រូវការ ដើម្បីអាចធ្វើការហោះហើរបាន (ជាពិសេសឯកសារស្តីពីការរាយការណ៍សុខភាពប្រសិនបើមាន) ។

ចាប់ពីថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ វៀតណាមបានតម្រូវឱ្យពលរដ្ឋបរទេសនៅវៀតណាមក៏ដូចជាពលរដ្ឋវៀតណាមត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈដែលមានមនុស្សច្រើន (ដូចជានៅផ្សារទំនើប អាកាសយានដ្ឋានស្ថានីយ៍រថភ្លើង ស្ថានីយ៍រថយន្តក្រុង ជាដើម ) ។

អ្នកដំណើរទាំងអស់នៅលើជើងហោះហើក្នុងស្រុកនិងអន្តរជាតិ ដែលទៅឬមកកាន់ប្រទេសវៀតណាម ត្រូវតែពាក់ម៉ាសពេញពេលហោះហើរនិងពេលមកដល់ស្ថានីយ៍។

ប្រទេសវៀតណាមសូមជម្រាបជូនដំណឹងនេះទៅកាន់បេសកកម្មការទូត ស្ថានកុងស៊ុលនិងស្ថាប័នតំណាងរបស់អង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត