កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម

11:01 | 05/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចូលរួមជាមួយ EVFTA នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញដ៏ខ្លាំងក្លារបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប ក្នុងនោះមានវិស័យកសិកម្មផងដែរ។

កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (vov.vn)

ការដែលសភាអឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បាននាំវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប។

ក្រុមអ្នកជំនាញបាននិយាយថាវាចាំបាច់ត្រូវពិនិត្យឡើងវិញនូវស្តង់ដារបច្ចេកទេស កែលម្អសមត្ថភាពគ្រប់វិស័យមដើម្បីឆ្លើយតបនឹងតម្រូវការនៃទីផ្សារលំដាប់ខ្ពស់ដូចជាសហភាពអឺរ៉ុប។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានវិភាគថា ដើម្បីទាញយកប្រយោជន៍ពីឱកាសរបស់កិច្ចព្រមព្រៀង EVFTA នោះការកែលំអភាពប្រកួតប្រជែងនៃទំនិញនិងផលិតផលរបស់វៀតណាម គឺជាបញ្ហាសំខាន់បំផុត ហើយការកែទម្រង់នីតិវិធីគឺជាភារកិច្ចដ៏សំខាន់ពុំខានឡើយផងដែរ។

កិច្ចព្រមព្រៀង EVFTA ជាឱកាសល្អសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (vov.vn)

លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានវាយតម្លៃថាសហភាពអឺរ៉ុបគឺជាទីផ្សារធំមួយ ដោយមានតម្លៃផលិតផលក្នុងស្រុកសរុបធំទី ៤ នៅលើពិភពលោក ហើយការនាំចូលកសិផលប្រចាំឆ្នាំទទួលបានប្រមាណ ១៥០ ពាន់លានដុល្លារអាមេរិក។ នាបច្ចុប្បន្ន ការនាំចេញកសិផលរបស់វៀតណាមនៅលើសកលលោកសម្រេចបានត្រឹមតែជាង ៤០ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះទេ ចំណែក ការនាំចេញទៅកាន់សហភាពអឺរ៉ុបវិញ បានត្រឹមតែជាង ៥ ពាន់លានដុល្លារអាមេរិក។ នៅពេលដែល EVFTA ចូលជាធរមាន សហភាពអឺរ៉ុបគឺជាករណីដំបូងនៃការកាត់បន្ថយពន្ធសម្រាប់ការកែច្នៃកសិផលរបស់វៀតណាម។

លោក Nguyen Do Anh Tuan បានចែករំលែកថា៖ «ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជននៅសហគមន៍អឺរ៉ុបស្ថិតក្នុងកំរិតខ្ពស់​ ហើយគេនឹងពេញចិត្តចំណាយថ្លៃចំពោះមុខទំនិញដែលមានតម្លៃខ្ពស់ជាងនិង មានគុណភាពខ្ពស់ជាងផងដែរ។ នេះជាឱកាសដ៏ល្អសម្រាប់វិស័យកសិកម្មរបស់វៀតណាមក្នុងការផ្លាស់ប្តូរ ដោយមិនត្រឹមតែបរិមាណប៉ុណ្ណោះទេ ថែមទាំងគុណភាពទៀតផង ដើម្បីអនុវត្តតាមទិសដៅនៃការកែទម្រង់រចនាសម្ព័ន្ធកសិកម្មឡើងវិញ ឆ្ពោះទៅវិស័យកសិកម្មមួយដែលមានតំលៃនិងគុណភាពល្អប្រសើរជាង រួមទាំងមានបរិស្ថាននិងប្រជាជនប្រកបដោយចីរភាពថែមទៀតផងដែរ»៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត