នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ. ស.ប) នាថ្ងៃទី ១២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ. ស.ប) បាន ពិភាក្សាគ្នាអំពីប្រធានបទ “ កុមារនិងជម្លោះប្រដាប់អាវុធ” ដោយផ្តោតសំខាន់លើការលើកកម្ពស់ការការពារកុមារ ក្នុងដំណើរការសន្តិភាពនៅលើពិភពលោក។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy (រូបថត៖ vnanet.vn)
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ អគ្គលេខាធិការនៃ អ.ស.ប លោក Guterres បានអះអាងថាការការពារកុមារគឺជាចំណុចស្នូលនៃរបៀបវារៈសន្តិភាពនិងសន្តិសុខរបស់អង្គការសហប្រជាជាតិហើយ និងជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងបង្ការនិងប្រឆាំងនឹងជម្លោះផងដែរ។ លោកបានសង្កត់ធ្ងន់ថាការការពារកុមារគឺជាចំណុចសំខាន់ក្នុងការសន្ទនាការ កសាងទំនុកចិត្ត ការចរចានិងការផ្សះផ្សាររវាងភាគីនានាដែលជាប់ទាក់ទងនឹងជម្លោះ។
ថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈបេសកម្មប្រចាំនៅវៀតណាមនៅអ. ស.ប បាន អះអាងថា ការការពារកុមារក្នុងជម្លោះប្រដាប់អាវុធ គឺជាអាទិភាពរបស់ក្រុមប្រឹក្សាសន្តិសុខ និងជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកនីមួយៗ ក៏ដូចជាទំនួលខុសត្រូវ និងសតិសម្បជញ្ញះ របស់បុគ្គលនិមួយៗ ក្នុងការមើលឃើញដោយផ្ទាល់ភ្នែកនូវផលប៉ះពាល់តាមផ្លូវចិត្តដែលជម្លោះបង្កឡើងចំពោះកុមារដែលគ្មានសមត្ថភាពការពារខ្លួនឯងនោះ ឡើយ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើតួនាទីរបស់អង្គការនៅតំបន់ក្នុងការតភ្ជាប់កិច្ចខិតខំប្រឹងប្រែងនៅថ្នាក់ជាតិ តំបន់និងពិភពលោកផងដែរ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីសារៈសំខាន់នៃការអប់រំជួយឲ្យកុមារឱ្យជៀសផុតពីភាពឃោឃៅនៃសង្រ្គាម និងបណ្តុះសេចក្តីស្រឡាញ់សន្តិភាពក៏ដូចជាក្តីសង្ឃឹមអំពីអនាគតដ៏ល្អប្រសើរថែមទៀតផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន