ការផ្តល់បន្ថែមផលិតផលជីវសាស្រ្តជួយឱ្យប្រទេសវៀតណាមអាចរកឃើញរហ័សនិងត្រឹមត្រូវចំពោះវីរុស nCoV

11:17 | 09/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - (JICA) បានឲ្យដឹងថាបានប្រគល់ផលិតផលជីវសាស្ត្រជំនួយដំបូង (ស្មើនឹងទឹកប្រាក់ ២,៣ លានយ៉េន) ដល់វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈិមរបស់ វៀតណាម ក្នុងគោលបំណងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវប្រឆាំងនឹងការរាតត្បាតជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយពីវីរុសកូរ៉ូណាថ្មី (nCoV)

ការផ្តល់បន្ថែមផលិតផលជីវសាស្រ្តជួយឱ្យប្រទេសវៀតណាមអាចរកឃើញរហ័សនិងត្រឹមត្រូវចំពោះវីរុស nCoV

នាថ្ងៃទី ៧ ខែកុម្ភៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឲ្យដឹងថាបានប្រគល់ផលិតផលជីវសាស្ត្រជំនួយដំបូង (ស្មើនឹងទឹកប្រាក់ ២,៣ លានយ៉េន) ដល់វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈិមរបស់ វៀតណាម ក្នុងគោលបំណងឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវប្រឆាំងនឹងការរាតត្បាតជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយពីវីរុសកូរ៉ូណាថ្មី (nCoV) ។ផលិតផលសរុបដែល JICA នឹងផ្តល់ជំនួយដល់វិទ្យាស្ថាននេះមានតម្លៃប្រមាណ ១៤ លានយ៉េន រួមមានផលិតផលជីវសាស្ត្រជាច្រើនដើម្បីធ្វើធ្វើតេស្តរកឃើញរហ័សនិងត្រឹមត្រូវសម្រាប់វីរុសថ្មីនេះ។ គួរបញ្ជាក់ថា វិទ្យាស្ថានអនាម័យនិងសិក្សារោគរាតត្បាតមជ្ឈិមរបស់វៀតណាមត្រូវបានដឹកនាំដោយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តិ៍គំរូជំងឺនៃករណីសង្ស័យឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី nCoV នៅតំបន់ភាគខាងជើងវៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត