ក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាជាលើកដំបូងអំពីការ បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន

16:10 | 31/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ៖ នាថ្ងៃទី ៣០ ខែមករា នៅទីក្រុង New York ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើឡើងនូវសម័យប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក្រោមអធិបតីភាពរបស់ប្រទេសវៀតណាម ប្រធានក្រុមប្រឹក្សាសន្តិសុខ ចាប់ពីខែមករាឆ្នាំ ២០២០ ។ ក្នុងសម័យប្រជុំនេះមានការចូលរួមពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres និងលោកអគ្គលេខាធិការអាស៊ាន Lim Jock។

នៅក្នុងសម័យប្រជុំនេះសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអបអរសាទរចំពោះ ការ​រៀបចំកិច្ចប្រជុំជាលើកដំបូង ស្តីពីកិច្ចសហប្រតិបត្តិការ​រវាងអង្គការសហប្រជាជាតិនិង​​អាស៊ាន

នៅ​​ក្រុមប្រឹក្សាសន្តិសុខ។ សង្កត់ធ្ងន់​ទៅលើភាព ជោគជ័យរបស់អាស៊ានដែលក្លាយទៅជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ ការលើកកម្ពស់ស្មារតីសហគមន៍និងអត្តសញ្ញាណ​ ការកោតសរសើរ​ដល់​មាគ៌ាអាស៊ាន​ជា​គំរូ​នៃ​ការពិគ្រោះយោបល់ សហប្រតិបត្តិការ​និង​បង្កើត​ការយល់ព្រមក្នុង​តំបន់ ការគាំទ្រចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់អាស៊ាន​ក្នុងការជំរុញ​កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការ ​តាមរយៈ​យន្តការ​ដែល​បានផ្តួចផ្តើម ​ដឹកនាំ​ ដោយអាស៊ាន។ សង្កត់ធ្ងន់​លើ​សារៈ​សំខាន់​នៃការ​ពង្រឹងតួនាទីស្នូលរបស់អាស៊ាន ក្នុងរចនាសម្ព័ន្ធតំបន់។ ទន្ទឹមនឹងនេះដែរ បណ្តាសមាជិក​ក៏​បានសម្តែងក្តីសង្ឃឹម​ថា ​អាស៊ាននឹងបន្ត​ ខិតខំប្រឹងប្រែងនិងលើកកម្ពស់តួនាទីរបស់ខ្លួន ក្នុង​​ការដោះស្រាយបញ្ហាដែលតំបន់និងពិភពលោក​យក​ចិត្តទុក​ដាក់។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មអចិន្រ្តៃយ៍ប្រចាំនៅប្រទេសវៀតណាមនៅឯអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំនេះ។

(រូបថត៖កាសែត Quoc te)


បណ្តាប្រទេសបានកត់សម្គាល់ការ​វិវឌ្ឍន៍​នៃកិច្ច​សហប្រតិបត្តិការ​រវាងអង្គការសហប្រជាជាតិ​ និង​អាស៊ាន ​ជាពិសេសគឺ​ការបង្កើត​ភាពជាដៃគូ​គ្រប់ជ្រុងជ្រោយ​ក្នុងឆ្នាំ ២០១១ និងការអនុវត្ត​ប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពសហប្រតិបត្តិការ ក្នុងដំណាក់កាល ២០១៦-២០២០ ដែលមានអត្រាជាង ៩០ ។ % ។ ​អបអរសាទរ​ចំពោះការរៀបចំផែនការ​សកម្មភាពថ្មី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។

ថ្លែង​សុន្ទរកថា​ក្នុង​សម័យ​ប្រជុំនេះ​ លោកឯកអគ្គរដ្ឋទូត​ Dang Dinh Quy ប្រធានក្រុមបេសកកម្ម​វៀតណាម​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បញ្ជាក់ពីសារៈសំខាន់​និង​ភាព​ចាំបាច់​​នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាង​អង្គការ​សហប្រជាជាតិនិង​អង្គការ​នានា​ក្នុងតំបន់​​ ក្នុងនោះមាន​អាស៊ាន​ បញ្ជាក់​ថា​អាស៊ាន​ជា​ដៃគូ​សកម្ម​និង​គួរឱ្យ​ទុក​ចិត្ត​​របស់អង្គការសហប្រជាជាតិ ចែករំលែកភាព​ជោគជ័យ​របស់អាស៊ានរួមទាំងការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ ២០១៥ ដែលជាសក្ខីភាព​ដ៏រឹងមាំ​មួយ​ចំពោះ​សាមគ្គីភាព និងការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជាស្រេចគោលដៅរួម ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការ​សហប្រជាជាតិ លោកឯកអគ្គរដ្ឋទូតវៀតណាម Dang Dinh Quy ​បានអះអាងថា ​វៀតណាមក្នុងនាមជា​ប្រធានអា​ស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងខិតខំ ប្រឹង​ប្រែង​អស់ពីកាយចិត្ត ដើម្បី​បន្តជំរុញ​កិច្ចសហប្រតិបត្តិការគ្រប់​ជ្រុងជ្រោយ​និង​ប្រកបដោយប្រសិទ្ធភាព​រវាង​អង្គការ​ទាំងពីរ​​ ផ្តោតទៅលើវិស័យអាទិភាពមួយ​ចំនួន​ ដូចជា ការដោះស្រាយជម្លោះដោយសន្តិវិធី​ ការទូតការ​ការពារ ការដកហូតអាវុធ ការរក្សាសន្តិភាព ការប្រឆាំងនឹង​ភេរវកម្ម ​កិច្ចសហប្រតិបត្តិការ​លើដែន​សមុទ្រ​ ​សន្តិសុខ​នៅលើផ្លូវសមុទ្រ។

ផ្អែកលើមូលដ្ឋានទាំងនោះលោកឯកអគ្គរដ្ឋទូតវៀតណាម Dang Dinh Quy បាន​ឧទ្ទេសនាមនូវ​សំណើ​ សហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ​ ដែលវៀតណាមនឹងជំរុញក្នុងឆ្នាំ ២០២០ ដូចជា​ការលើក​កម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការចូលរួមរបស់បណ្តាប្រទេសអាស៊ាន ក្នុង​បណ្តាសកម្មភាព​រក្សាសន្តិភាព​របស់​អង្គការសហប្រជាជាតិ។ ; លើកកម្ពស់តួនាទីនិងការចូលរួមចំណែករបស់ស្ត្រីអាស៊ាន ក្នុងវិស័យសន្តិភាពនិងសន្តិសុខ។ ការអនុវត្ត​ប្រកបដោយប្រសិទ្ធភាពនៃផែនទីចង្អុល​ផ្លូវ​នៃ​ការ​តភ្ជាប់​​​ជួយគាំទ្រទៅវិញទៅមករវាងគោលដៅអភិវឌ្ឍន៍រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងចក្ខុវិស័យ​នៃ​សហគមន៍​​​​អាស៊ាន ២០២៥។ យោងតាមនេះ​វៀតណាមស្នើឱ្យរៀបចំកិច្ចពិភាក្សាកំពូល អាស៊ាន - អង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព ដែល​នឹង​លើកឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិ នឹងប្រព្រឹត្តទៅនៅ​ប្រទេស​វៀតណាម នាខែតុលាឆ្នាំ ២០២០ ./.

(ប្រែសម្រួលដោយឌីណា)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖ baoquocte)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត