Trending now
ការប្រណាំង Motorkhana វៀតណាមដ៏គួរឱ្យរំភើប 2021 នៅ My Dinh
យុគសម័យ - កម្មវិធីប្រកួតរថយន្ត Vietnam Motorkhana Championship 2021 ត្រូវបានរៀបចំដោយក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត សមាគមកីឡាយានយន្ត នៅទីលានប្រណាំង F1 ប្រមូលផ្តុំកីឡាករចំនួន ៤០ នាក់។
និស្សិតឡាវជាច្រើនស្វាគមន៍បុណ្យតេតនៅវៀតណាមជាលើកដំបូង
យុគសម័យ - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ដោយសារផល ប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ និស្សិតបរទេសជាច្រើនមិនអាចជួបជុំគ្នាជាមួយក្រុមគ្រួសារបានទេ។
ការធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 លើកដំបូងនៅប្រទេសវៀតណាម
នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានពេទ្យយោធា (ក្រសួងការពារប្រទេសវៀតណាម) បានចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 លើកដំបូងលើអ្នកស្ម័គ្រចិត្ត។ នេះគឺជាវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 ដំបូងបង្អស់ដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ (ហៅកាត់ថាវ៉ាក់សាំង Nanocovax។
វៀតណាម៖ បើកឡើងវិញជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូង បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែកូវីដ ១៩
ក្រោយរយៈពេល ៦ខែ ដែលត្រូវផ្អាកមក នៅវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ១៩ កញ្ញានេះ យន្តហោះស្លាកលេខ VN310 នៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានដំណើរការជើងហោះហាណូយ - តូក្យូ ដែលហោះពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) ប្រកបដោយសុវត្ថិភាព។
ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពីជំងឺរាតត្បាតកូវីដ១៩ (Covid-19) ជាលើកដំបូង
យុគសម័យ - នារសៀលថ្ងៃទី ៩ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំតាមប្រព័ន្ធអនឡាញ់ដើម្បីពិភាក្សាអំពីជំងឺរាតត្បាតសកល COVID-19 ជាលើកដំបូង តាមសំណើរបស់ប្រទេសវៀតណាមនិងប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៨ ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខផងដែរ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចជាលើកដំបូងនៅឥណ្ឌា
សេតវិមានសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងស្ត្រីទី ១ មេឡានៀ ត្រាំ (Melania Trump) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៥ ខែកម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែកម្ភៈ ឆ្នាំ២០២០
ក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាជាលើកដំបូងអំពីការ បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន
យុគសម័យ៖ នាថ្ងៃទី ៣០ ខែមករា នៅទីក្រុង New York ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើឡើងនូវសម័យប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក្រោមអធិបតីភាពរបស់ប្រទេសវៀតណាម ប្រធានក្រុមប្រឹក្សាសន្តិសុខ ចាប់ពីខែមករាឆ្នាំ ២០២០ ។ ក្នុងសម័យប្រជុំនេះមានការចូលរួមពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres និងលោកអគ្គលេខាធិការអាស៊ាន Lim Jock។
វេទិកាបញ្ញាវន្តវៀតណាមត្រូវបានរៀបចំឡើងជាលើកដំបូងនៅប្រទេសជប៉ុនក្នុងទ្រង់ទ្រាយធំ
យុគសម័យ - ដោយប្រធានបទ“ Made in VietNam - ឱកាសនិងបញ្ហាប្រឈម” វេទិកាបញ្ញាវន្តវៀតណាមនៅជប៉ុនឆ្នាំ ២០១៩ (Vietnam Summit in Japan 2019) បានប្រព្រឹត្តទៅនាថ្ងៃទី ១៧ ខែវិច្ឆិកានៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ JASSO ទីក្រុងតូក្យូ ដោយមានការចូលរួមរបស់មនុស្សជិត ១០០០ នាក់ ក្នុងនោះមានវាគ្មិនដ៏ល្បីឈ្មោះនិងអ្នកវិទ្យាសាស្ត្រវៀតណាមលើវិស័យជាច្រើនផងដែរ។
វៀតណាមមានបណ្តាញសង្គមជាលើកដំបូង
Lotus គឺជាបណ្តាញសង្គមដំបូងបង្អស់ដែលត្រូវបានបង្កើតឡើងនៅវៀតណាម ហើយត្រូវបានក្រុមវិស្វករបច្ចេកវិទ្យាព័ត៌មានវៀតណាមដំណើរការ និងអភិវឌ្ឍន៍ ដោយផ្ដោតសំខាន់លើមាតិការសំខាន់ៗ។
ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩
ក្រោយជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នេះរួចមក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាននាំដំណឹងល្អមួយឱ្យដឹងថា នាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ នឹងបើកជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀតណាម។
អាស៊ាន - អាមេរិកកំណត់ពេលវេលាសម្រាប់ការធ្វើសមយុទ្ធកងទ័ពជើងទឹកលើកដំបូងនៅប្រទេសថៃ
យុគសម័យ - បណ្តាប្រទេសជាសមាជិកអាស៊ាននឹងចូលរួមក្នុងការធ្វើសមយុទ្ធរួមនេះដែលត្រូវបានសហរៀបចំឡើងដោយកងទ័ពជើងទឹកអាមេរិកនិងកងទ័ពជើងទឹកថៃ ដែលនឹងអូសបន្លាយរយៈពេល ៥ ថ្ងៃដោយមានការចូលរួមនាវាយ៉ាងហោចណាស់ ៨ គ្រឿង រួមទាំងយន្តហោះគ្រប់ប្រភេទផ្សេងទៀតផងដែរ។
មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាជាលើកដំបូង បន្ទាប់ពីភាពតានតឹងតាមព្រំដែន
យុគសម័យ - នាថ្ងៃទី ២៦ ខែឧសភា មេដឹកនាំឥណ្ឌានិងប៉ាគីស្ថានបានជួបសន្ទនាតាមទូរស័ព្ទ ដែលជាកិច្ចសន្ទនាគ្នាជាលើកដំបូង ចាប់តាំងពីឧប្បត្តិហេតុនៃការតបតគ្នាទៅវិញទៅមកកាលពីខែកុម្ភៈកន្លងមក បណ្តាលឲ្យទំនាក់ទំនងទ្វេភាគី ធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត អស់រយៈពេលជាច្រើនឆ្នាំ។
ទិដ្ឋភាពនៃជំនួបពិភាក្សាជាលើកដំបូងរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានកូរ៉េខាងជើង លោក Kim Jong -un
យុគសម័យ - អញ្ជើញជួបគ្នាជាលើកដំបូង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោកប្រធានកូរ៉េខាងជើង Kim Jong - un បានចាប់ដៃគ្នានៅឯសាលសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ានៃក្នុងទីក្រុង Vladivostok មុនពេលធ្វើកិច្ចពិភាក្សាការងារ។
ការហោះហើរត្រង់ជាលើកដំបូងរវាងកម្ពុជា និងហ្វីលីពីន នឹងចាប់ផ្តើមនៅខែមេសា
ក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines របស់ប្រទេសហ្វីលីពីន បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមជើងហោះហើរត្រង់មកកាន់កម្ពុជាលើកដំបូង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ។
ពិធីបុណ្យសិង្ហបុរីឆ្នាំ ២០១៩ បានប្រារព្ធជាលើកដំបូងនៅបឹង Hoan Kiem នៃរដ្ឋធានីហាណូយ
យុគសម័យ - នាព្រឹកថ្ងៃទី ២៣ ខែមីនា ដោយមានការគាំទ្រឧបត្ថម្ភពីគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អគ្គនាយកទេសចរណ៍សិង្ហបុរីបានរួមសហការជាមួយស្ថានទូតសិង្ហបុរីប្រចាំនៅវៀតណាម បើកពិធីបុណ្យសិង្ហបុរីឆ្នាំ ២០១៩ នៅឯវិមាន Ly Thai To និងនៅផ្លូវដើរថ្មើរជើងជុំវិញបឹង Hoan Kiem។ នេះគឺជាលើកដំបូងហើយដែលពិធីបុណ្យសិង្ហបុរីត្រូវបានប្រារព្ធឡើងនៅទីក្រុងហាណូយ។
រឿង «Avengers: Endgame» វគ្គផ្ដាច់ព្រ័ត្រ ចាក់បញ្ចាំងលើកដំបូងនៅកម្ពុជា
កំពូលខ្សែភាពយន្តរឿង «Avengers: Endgame» វគ្គផ្ដាច់ព្រ័ត្រ ដែលមានរយៈពេលជាង៣ម៉ោង បានចាប់ផ្តើមចាក់បញ្ជាំងនៅកម្ពុជា ចាប់ពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅក្នុងរោងកុន Major Cineplex by Smart Aeon Mall Sen Sok City ជាមួយនឹងអេក្រង់ IMAX ដែលធំជាងអេក្រង់ធម្មតាដល់ទៅ៤ដង រួមនឹងប្រព័ន្ធ Dual-Projector បានបង្ហាញរូបភាពគ្រីស្តាល់ភ្លឺជាងមុន បានដល់ទៅ ៦០ភាគរយ និងថ្លាច្បាស់ដូចរូបភាពពិតៗ បានដល់ទៅ៤០ភាគរយ ដែលធ្វើឱ្យរឿងនេះកាន់ល្បីខ្លាំង រួមជាមួយនឹងការទាក់ទាញវត្តមានយុវវ័យជាច្រើននាក់ផងដែរ។
លោក Kim Jong - un ជិះរថភ្លើងដល់រុស្ស៊ីដោយសុវត្ថិភាព និងត្រៀមជួបលោក Vladimir Putin ជាលើកដំបូង
យុគសម័យ - យោងតាមប៉ុស្តិ៍ RT រថភ្លើងរបស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក Kim Jong - un នារសៀលថ្ងៃទី២៤ ខែមេសានេះ បានទៅដល់ទីក្រុង Vladivostok ដោយសុវត្ថិភាព។
ហាងមីដ៏ល្បីឈ្មោះមកពីម៉ាឡេស៊ី បានបង្ហាញខ្លួនជាលើកដំបូងនៅកម្ពុជា
យុគសម័យ - ហាងមីដ៏ល្បីឈ្មោះ និងមានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី «មីវ៉ានថានស៊ីងហ្គាពួរ Pontian» នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ បានបើកសម្ភោធទីតាំងថ្មីដំបូងនៅកម្ពុជា ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជ ក៏ដូចជាភ្ញៀវទេសចរ ដែលមកពីបណ្ដាលប្រទេសផ្សេងៗ ឲ្យបានស្គាល់រសជាតិថ្មី។
ជំនួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជា- ឡាវលើកដំបូង
កម្មវិធីជួបប្រាស្រស័យមិត្តភាពព្រំដែន វៀតណាម - កម្ពុជា - ឡាវ លើកដំបូង ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយបញ្ជាកដ្ឋានកងទ័ពការពារព្រំដែន រួមសហការជាមួយគណកម្មាធិការខេត្ត KonTum នឹងប្រព្រឹត្តិទៅនាថ្ងៃទី ២ ខែវិច្ឆិកា។
អាស៊ាននិងចិនធ្វើសមយុទ្ធរួមនៅសមុទ្រខាងកើតជាលើកដំបូង
នាថ្ងៃទី ២២ ខែតុលា ការធ្វើសមយុទ្ធរួមជាលើកដំបូងរវាងកងទ័ពជើងទឹកនៃប្រទេសចំនួន ១០ ជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន នៅសមុទ្រខាងកើត បានប្រព្រឹត្តិទៅនៅលើលំហសមុទ្រនៃទីក្រុង Zhan Jiang ខេត្ត Guang Dong ភាគខាងត្បូងប្រទេសចិន។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។