ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចជាលើកដំបូងនៅឥណ្ឌា

16:00 | 11/02/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

សេតវិមានសហរដ្ឋអាមេរិកបានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងស្ត្រីទី ១ មេឡានៀ ត្រាំ (Melania Trump) នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៥ ខែកម្ភៈខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១១ ខែកម្ភៈ ឆ្នាំ២០២០

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) អញ្ជើញអធិបតីក្នុងពិធីជប់លៀងជូននាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ។

គួរបញ្ជាក់ថា ដំណើរទស្សនៈកិច្ចខាងលើនេះ គឺជាដំណើរទស្សនៈកិច្ចលើកទីមួយរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសប្រធាធិបតេយ្យធំជាងគេលើលោក ចាប់តាំងពីលោកបានឡើងមកកាន់អំណាច។

បើតាមអ្នកនាំពាក្យរបស់សេតវិមានបានឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនៈកិច្ចនេះ លោកប្រធានាធិបតី ត្រាំ នឹងជួបពិភាក្សាការងារសំខាន់ៗ ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលទំនងជាផ្តោតសំខាន់បំផុត ទៅលើទំនាក់ទំនងពាណិជ្ជកម្ម៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង

អានច្រើនបំផុត