ប្រធានាធិបតីមីយ៉ាន់ម៉ាអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc

12:09 | 17/12/2019 (យោងតាម​ vov.vn បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅវិមានប្រធានាធិបតីនៃរដ្ឋធានី Nay Pyi Taw ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញជាអធិបតីក្នុងពិធីដ៏ឧឡារិកដើម្បីស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

តបតាមការអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាលោ U Win Myint នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ។

ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញជាអធិបតីក្នុងពិធីដ៏ឧឡារិកដើម្បីស្វាគមន៍លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (រូបថតៈ VOV)

នាព្រឹកថ្ងៃទី ១៧ ធ្នូនៅវិមានប្រធានាធិបតីនៃរដ្ឋធានី Nay Pyi Taw ប្រធានាធិបតីមីយ៉ាន់ម៉ាបានអញ្ជើញជាអធិបតីក្នុងពិធីដ៏ឧឡារិកដើម្បីស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc។

ពិធីស្វាគមន៍បានធ្វើឡើងយ៉ាងឧឡារិកនៅវិមានប្រធានាធិបតីមីយ៉ាន់ម៉ា។ រថយន្តបានដឹកលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទៅកាន់វិមានប្រធានាធិបតី ហើយលោកប្រធានាធិបតី U Win Myint បានអញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅចំណតរថយន្ត ចាប់ដៃនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ារបស់ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។

បន្ទាប់ពីពិធីទទួលស្វាគមន៍ដ៏ឧឡារិកមក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកប្រធានាធិបតី U Win Myint បានអញ្ជើញអនុវត្តន៍ជំនួបពិភាក្សា។

សូមជម្រាបថា វិមានប្រធានាធិបតីដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង Nay Pyi Taw ដែលត្រូវបានគេហៅថា “ក្រុងរាជវង្ស”។ Nay Pyi Taw គឺជារដ្ឋធានីរដ្ឋបាល ដែលស្ថិតនៅចំកណ្តាលប្រទេសមីយ៉ាន់ម៉ា។ Nay Pyi Taw មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលមានផ្លូវល្បឿនលឿនចំនួន ២០ ខ្សែ រួមមានអាកាសយានដ្ឋាន Nay Pyi Taw ដែលមានផ្ទៃដីរហូតដល់ ៦៣.០០០ ម៉ែត្រការ៉េ៕

(យោងតាម​ vov.vn បកប្រែដោយ ស្រីព្រេជ)

(យោងតាម​ vov.vn បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ

អានច្រើនបំផុត