នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ឆ្នាំនៃភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង

23:46 | 26/11/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញចូលរួមសម័យប្រជុំលើកទី ១ នៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ ឆ្នាំ នៃភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង ក្រោមប្រធានបទ “ទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង៖ រយៈពេល ៣០ ឆ្នាំកន្លងមកនិង រយៈពេល ៣០ ឆ្នាំខាងមុខ”។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នៅឯកិច្ចប្រជុំនេះ ថ្នាក់នាំនៃប្រទេសអាស៊ានទាំងអស់ មានបំណង ចង់អោយកូរ៉េខាងត្បូង បន្តគាំទ្រយ៉ាងសកម្មដល់អាស៊ានដើម្បីពង្រឹងការតភ្ជាប់ និងការកសាងសហគមន៍ ជាពិសេស គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងយន្តការនានាដើម្បីជំរុញកិច្ចសន្ទនា កសាងទំនុកចិត្តដឹកនាំដោយអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់។ ជាមួយគ្នានេះ ភាគីទាំងពីរបានអះអាងថា នឹងពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្តូរវប្បធម៌និងការជួបប្រាស្រ័យប្រជាជន សំដៅនាំមកនូវវប្បធម៌នៃបណ្តាប្រទេសអាស៊ានឱ្យកាន់តែខិតមកជិតជាមួយប្រជាជនកូរ៉េខាងត្បូង។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអះអាងថា នឹងជំរុញថែមទៀត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដោយឈេលើស្មារតីនៃគោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូង រួមគ្នាកសាងសហគមន៍ប្រកបដោយចីរភាពនិងផ្តោតលើប្រជាជន ក៏ដូចជា សហគមន៍ច្នៃប្រឌិតដើម្បីវិបុលភាពរួមនិងសហគមន៍ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំ

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា ការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងអស់។ នាឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យកូរ៉េខាងត្បូង គាំទ្រគោលជំហរ គោលការណ៍របស់អាស៊ាន ដោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) ពង្រឹងកិច្ចសន្ទនា និងកសាងទំនុកចិត្ត។ ជាពិសេស អនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធ ជាក់ស្តែង និងគោរពតាមច្បាប់អន្តរជាតិ។

ទិដ្ឋភាពនៃកិច្ចប្រជុំ

មុននោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In រួមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលសហគ្រិនអាស៊ាន - កូរ៉េខាងត្បូងផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត