វៀតណាម - ជប៉ុនពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក

12:08 | 20/11/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាមបានប្រព្រឹត្តទៅកិច្ចពិគ្រោះយោបល់លើកទី ៤ ស្តីពីនាយទាហានផ្នែកសេនាធិការនៃកងទ័ពជើងទឹកវៀតណាមនិងជប៉ុន។ អញ្ជើញចូលរួមពិធីនេះមានវត្តមានលោកវរសេនីយ៍ឯក Nguyen Anh Tuan សេនាធិការរងកងទ័ពជើងទឹកវៀតណាម និងវរសេនីយ៍ឯក Ogawa Kunio សហការីខុទ្ទកាល័យរៀបចំផែនការនិងសម្របសម្រួលនៃនាយកដ្ឋានសេនាធិការកងទ័ពជើងទឹកជប៉ុន។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Tapchithongtindoimgoai.vn)

ក្នុងជំនួបនេះភាគីទាំងពីរបានឯកភាពគ្នាលើការវាយតម្លៃថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាមនិងជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកត្រូវបានពង្រឹងនិងពង្រីកយ៉ាងល្អប្រសើរផងដែរ។ កងទ័ព ជើងទឹកនៃប្រទេសទាំងពីរតែងតែបញ្ជូនគណៈប្រតិភូទៅចូលរួមសិក្ខាសាលាស្តីពីការប្រឆាំងចោរសមុទ្រ និងជួយសង្គ្រោះនៅលើសមុទ្រ; ការជួប្រាស្រ័យនាយទាហានកងទ័ពជើងទឹកវ័យក្មេងប៉ាស៊ីហ្វិកខាងលិចជាដើម។សកម្មភាពទាំងនេះបានរួមចំណែកក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ដោយអនុវត្ដអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិ បត្តិការទ្វេភាគីនិងការផ្លាស់ប្តូរផ្នែកការពារជាតិដែលបានចុះហត្ថលេខារវាងភាគីទាំងពីរប្រកបដោយប្រសិទ្ធភាព។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Tapchithongtindoimgoai.vn)

ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានស្នើនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់លាក់មួយចំនួននាពេលខាងមុខដែលក្នុងនោះកងទ័ពជើងទឹកវៀតណាមអញ្ជើញកងទ័ពជើងទឹកជប៉ុនចូលរួមក្នុងសកម្មភាពកិច្ចការបរទេសផ្នែកការពារជាតិ ដែលរៀបចំដោយកងទ័ពជើងទឹកវៀតណាមនៅឆ្នាំ ២០២០ ខាងមុខនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត