យុគសម័យ - វៀតណាម និងកម្ពុជាបានរួមគ្នាបង្កើតយន្តការវិនិយោគបៃតង ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ខណៈដែលកម្ពុជាកំពុងបង្កើតផែនការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុថ្នាក់ជាតិដំណាក់កាលទី ៣ (NDC3.0)។
កម្ពុជាប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ទៅកងទ័ពប្រជាជនវៀតណាម ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា |
![]() |
ឯកអគ្គរដ្ឋទូត Nguyen Minh Vu និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត |
នេះជាការបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu កាលពីថ្ងៃទី១៦ ខែកញ្ញា នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម រួមទាំងក្នុងវិស័យបរិស្ថាន និងសេដ្ឋកិច្ច ជាពិសេសលើវិស័យការពារធនធានធម្មជាតិ និងគាំទ្រគម្រោងវិនិយោគ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រគម្រោងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ថា បណ្តាប្រទេសអាស៊ានត្រូវតែមានសំឡេងរួមក្នុងការកៀងគរហិរញ្ញវត្ថុបៃតង ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីមីក្រូប្លាស្ទីក និងណាណូប្លាស្ទិក។
ឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអបអរសាទរ និងបង្ហាញជំនឿថា ក្រសួងបរិស្ថានកម្ពុជានឹងទទួលបានជោគជ័យក្នុងការវិនិយោគបៃតង។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu ក៏បានអះអាងដែរថា វៀតណាមនឹងសហការជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាដែលកើតឡើង និងជួយអាជីវកម្មនៃប្រទេសទាំងពីរពង្រឹងការវិនិយោគ ផលិតកម្ម និងកិច្ចសហប្រតិបត្តិការអាជីវកម្ម ឆ្ពោះទៅគោលដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕
![]() នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky នាយករងនគរបាលក្រុងហាណូយ និងការិយាល័យនគរបាលចរាចរណ៍ បានទទួលជួបគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ដែលបំពេញទស្សនកិច្ចការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍។ |
![]() នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ... |
មតិពីមិត្តអ្នកអាន