Trending now

​កម្ពុជា​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ ​ទៅ​កងទ័ព​ប្រជាជន​វៀតណាម​

16:00 | 18/07/2024 ហេង វុធ្ធី

​កម្ពុជា​តាមរយៈ​ទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹក​រង​កំពង់ឆ្នាំង​ ​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​ពលី​ ​និង​ជំនាញការ​វៀតណាម​ ​ដែល​បាន​រុករក​ឃើញ​ក្នុង​ជំហាន​ទី​២​៣​ ​នា​រដូវប្រាំង​ឆ្នាំ​២​០​២​៣​-​២​០​២​៤​ ​ដល់​កងទ័ព​ប្រជាជន​វៀតណាម​ ​ដើម្បី​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។​​

យុវជនវៀតណាម​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ដែល​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការបរទេស​រវាង​ប្រជាជន​និង​ប្រជាជន​ជាមួយ​ប្រទេស​ផ្សេងៗ សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​និស្សិត​ឡាវ និង​ខ្មែរ​នៅ​វៀតណាម៖ គុណ​ចិត្ត​មេត្តា
​កម្ពុជា​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ ​ទៅ​កងទ័ព​ប្រជាជន​វៀតណាម​
​កម្ពុជា​ប្រគល់​អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​ជំនាញការ​វៀតណាម​ ​ទៅ​កងទ័ព​ប្រជាជន​វៀតណាម​

ការ​ប្រគល់​ ​និង​ទទួល​អដ្ឋិធាតុ​ខាងលើ​នេះ​ ​ធ្វើឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​អដ្ឋិធាតុ​រវាង​ឧត្តមសេនីយ៍ទោ​ ​មុំ​ ​សុភាព​ ​មេបញ្ជាការ​ស្តីទី​ ​និង​ជា​អនុប្រធាន​អ​ចិន្ត្រៃយ៍​គណៈកម្មការ​ជំនាញ​យោធភូមិភាគ​ពិសេស​ ​និង​ឧត្តមសេនីយ៍ត្រី​ ហ្វិ​ញ​ ​វ័​ន​ង៉ន ​អនុប្រធាន​នយោបាយ​ ​និង​ជា​ប្រធាន​គណៈ​ចង្អុល​ការ​៥​១​៥​ ​យោធភូមិភាគ​ទី​៩​ ​នៃ​កងទ័ព​ប្រជាជន​វៀតណាម​ ​នៅ​ទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹក​រង​កំពង់ឆ្នាំង​ ​កាលពី​ថ្ងៃអង្គារ​។​

​ឧត្តមសេនីយ៍ទោ​ ​មុំ​ ​សុភាព​ ​បាន​អរគុណ​ចំពោះ​វីរភាព​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ ​ដែល​បាន​លះ​បង់​សាច់​ស្រស់​ឈាម​ស្រស់​សហការ​ជាមួយ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដើម្បី​វាយ​រំដោះ​ប្រទេស​កម្ពុជា​ពី​របបប្រល័យពូជសាសន៍​ ប៉ុ​ល​ ​ព​ត​។​

​លោក​បន្ត​ថា​ ​តំបន់ប្រតិបត្តិការសឹក​រង​កំពង់ឆ្នាំង​ ​និង​គណៈកម្មការ​ជំនាញ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ឯកភាព​វាយ​តម្លៃ​លទ្ធផល​សកម្មភាព​កិច្ច​សហប្រតិបត្តិការ​ស្រាវជ្រាវ​ ​ស្វែងរក​ ​ជីក​គាស់​ ​រុករក​ ​ប្រមូល​អដ្ឋិធាតុ​កងទ័ព​ស្ម័គ​្រចិត្ត​វៀតណាម​ ​ដែល​បាន​ពលី​ជីវិត​ក្នុង​បណ្តា​សម័យ​សង្គ្រាម​នៅ​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​ ​នៅ​ឆ្នាំ​២​០​២​៣​-​២​០​២​៤​។​

​លោក​ ស្រ៊​ន​ ​សំ​ឬ​ទ្ធី ​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ឱ្យ​ដឹង​ថា​ ​ការស្វែងរក​អដ្ឋិធាតុ​នីមួយៗ​ ​គឺ​មិន​ងាយស្រួល​នោះ​ទេ​ ​ទាល់តែ​មានការ​ប្រឹងប្រែង​ ​និង​សហការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​សម្រេច​ទៅតាម​ផែនការ​ដែល​បាន​កំណត់​៕​

តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា តន្ត្រី​បង្រួបបង្រួម​មនោសញ្ចេតនា​ប្រជាជន​វៀតណាម និង​កម្ពុជា

ពីសម័យសង្រ្គាមរហូតដល់សម័យសន្តិភាព តន្ត្រីបានក្លាយជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជនវៀតណាម និងកម្ពុជា។ សាច់ភ្លេងមិនត្រឹមតែបន្លឺឡើងក្នុងកម្មវិធីផ្លាស់ប្តូរប៉ុណ្ណោះទេ ថែមទាំងជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវិត ដោយភ្ជាប់ប្រជាជាតិទាំងពីរជាមួយនឹងមិត្តភាព។

ផ្ទះ​ដ៏​កក់ក្តៅ​បំភ្លឺ​ចំណង​សាមគ្គីភាព​រវាង​វៀតណាម​និង​កម្ពុជា ផ្ទះ​ដ៏​កក់ក្តៅ​បំភ្លឺ​ចំណង​សាមគ្គីភាព​រវាង​វៀតណាម​និង​កម្ពុជា

ពីសមរភូមិដ៏ស្វិតស្វាញកាលពីអតីតកាល អតីតទាហានស្ម័គ្រចិត្តវៀតណាមជាច្រើននាក់នៅកម្ពុជាបានវិលមករកជីវិតជួបការលំបាករាប់មិនអស់។ ប៉ុន្តែ​ក្នុង​គ្រា​ដ៏​លំបាក ភាព​ស្និទ្ធស្នាល​គឺ​ជា​ការ​ពេញ​លេញ។ ផ្ទះ "ពាណិជ្ជកម្ម" មិនត្រឹមតែជួយឱ្យពួកគេមានកន្លែងដែលត្រូវទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំភ្លឺជំនឿរបស់ពួកគេក្នុងការចែករំលែកមិត្តរួមក្រុម និងសហគមន៍ផងដែរ។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជា-វៀតណាម សហការអនុវត្តយន្តការវិនិយោគបៃតង
៨០ ឆ្នាំនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម៖ ស្ពានតភ្ជាប់វៀតណាម និងកម្ពុជា
ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់