នាយករដ្ឋមន្រ្តីទទួលជួបជាមួយប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍តគុយបា

21:15 | 16/09/2019

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯកបំរុង Álvaro López Miera ប្រធានអគ្គសេនាធិការនិងជាអនុរដ្ឋមន្រ្តីទី ១ នៃកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបានោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយគុយបាជំនះរាល់ការលំបាក ជាពិសេសក្នុងការផ្គត់ផ្គង់ស្បៀងអាហារ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងឧត្តមសេនីយ៍ឯកបំរុង Álvaro López Miera (រូបថតៈ VGP)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងក្តីសោមន្សរីករាយ ចំពោះកិច្ចពិភាក្សារវាងក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ជាមួយក្រសួងការពារប្រទេសវៀតណាម ព្រមទាំងចាត់ទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់លោកប្រធានអគ្គសេនាធិការ នឹងរួមចំណែកសកម្ម​ចូលក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី។

អញ្ជើញជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបំរុង Álvaro López Miera បានបញ្ជាក់ថាទំនាក់ទំនងរវាងគុយបា-វៀត ណាម គឺជាទំនាក់ទំនងគំរូលើពិភពលោកនាបច្ចុប្បន្ន។ លោកបានថ្លែងអំណរគុណចំពោះ វៀតណាមដែលបានធ្វើជាគំរូភ្លឺចែងចាំងនៃការការពាររឹងមាំប្រទេសជាតិ ក៏ដូចជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ លោករូបនេះ មានបំណង ចង់អោយវៀតណាម ចែករំលែកបទពិសោធន៍ និងជួយឧបត្ថម្ភគុយបា អំពីពួជដំណាំពោត ពោលគឺបញ្ចូនអ្នកជំនាញ ជួយដាំដុះពោត ដែលបច្ចុប្បន្នកំពុងទទួលបានផលិតភាពទាប។ ក្រៅពីនោះ គុយបាមានបំណងចង់អោយវៀត ណាម ជួយឧបត្ថម្ភផ្នែកឧស្សាហកម្ម ក្នុងនោះមានវិស័យដំឡើងកប៉ាល់តែម្តង។ លើសពីនេះទៅទៀត គុយបាក៏មានតម្រូវការ សហប្រតិបត្តិការជាមួយវៀតណាមក្នុងការធានាសន្តិសុខបណ្តាញទៀតផង។

ដោយកត់សំគាល់នូវប្រសាសន៍របស់លោកប្រធានអគ្គសេនាធិការ Álvaro López Miera នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមតែងតែរួមដំណើរជាមួយគុយបាជានិច្ច និងគាំទ្រគុយបាអស់ពីសមត្ថ ភាព។ វៀតណាមនឹងព្យាយាមជួយគុយបាជំនះរាល់ការលំបាក ជាពិសេសក្នុងការផ្គត់ផ្គង់ស្បៀងអាហារ។

ស្តីពីបញ្ហាសន្តិសុខសង្គម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហានេះ ហេតុដូច្នេះ គុយបាអាចជឿជាក់ទាំងស្រុងលើវៀត ណាមចំពោះបញ្ហានេះ។ ពោលគឺ កិច្ចសហប្រតិបត្តិការនេះ នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រទេសទាំងពីរជាពុំខាន៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត