យុគសម័យ - ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហាសន្និបាតលើកទី ៤០ នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA 40) ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី ២៥ ដល់ ៣០ ខែសីហាឆ្នាំ ២០១៩
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ vtv.vn)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហាសន្និបាតលើកទី ៤០ នៃក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA 40) ព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី ២៥ ដល់ ៣០ ខែសីហាឆ្នាំ ២០១៩។
ដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋសភាពវៀតណាម លោកស្រី Nguyen Thi Kim Ngan ត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់លោក Chuan Leepai ប្រធានសភានៃព្រះរាជាណាចក្រថៃ ដែលប្រធាន AIPA 40៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន