យុគសម័យ - នារសៀលថ្ងៃទី ២២ សីហានាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងភរិយា លោកស្រី Lady Jenny Morrison បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែសីហា តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc។
នាយករដ្ឋមន្ត្រីអូស្ត្រាលីនិងភរិយាបានមកដល់អាកាសយានដ្ឋាន Noi Bai ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម (រូបថត VGP)
អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងលោកជំទាវ Lady Jenny Morrison រួមទាំងគណៈប្រតិភូជាន់ខ្ពស់អូស្រ្តាលីនៅព្រលានយន្តហោះ មានរដ្ឋមន្រ្តីប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមមួយចំនួន។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Scott Morrison ធ្វើឡើងក្នុងបរិបទទំនាក់ទំនងវៀតណាម - អូស្រ្តាលីកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ បង្កើនការជឿទុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ ផងដែរ។
ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung ទទួលស្វាគមនាយករដ្ឋមន្ត្រីអូស្ត្រាលីនិងភរិយា (រូបថតៈ VGP)
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាវិជ្ជមាន។ ភាគីទាំងពីរបានសហការគ្នាយ៉ាងល្អនិងតែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ជាពិសេស អង្គការសហប្រជាជាតិ; វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) និងយន្ដការដែលដឹកនាំដោយអាស៊ាន។
វៀតណាមនិងអូស្រ្តាលីបានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាគជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកំពុងសម្របសម្រួលយ៉ាងសកម្មដើម្បីជំរុញការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីលោក Ngo Huong Nam ទទួលស្វាគនាយករដ្ឋមន្ត្រីអូស្ត្រាលីនិងភរិយា(រូបថត VGP)
អញ្ជើញឆ្លើយតបនឹងសារព័ត៌មានវៀតណាម មុនដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានអះអាងថា៖ “ទំនាក់ទំនងរវាងអូស្ត្រាលីនិងវៀតណាមមិនដែលរឹងមាំដូចបច្ចុប្បន្ននេះទេ។ ខ្ញុំទន្ទឹងរងចាំជួបជាមួយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ម្តងទៀតដើម្បីពិភាក្សាពីវិធីជំរុញភាពជាដៃគូយុទ្ធសាស្ត្រ ដែលប្រទេសទាំងពីរបានបង្កើតឡើងកាលពីឆ្នាំមុន។ វៀតណាមគឺមានសារៈសំខាន់ណាស់សម្រាប់អូស្ត្រាលី។ យើងខ្ញុំសូមបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទំនាក់ទំនងដ៏សំខាន់នេះហើយចង់ពង្រីកអោយអស់នូវសក្តានុពលពេញលេញនៃទំនាក់ទំនងនេះនាពេលខាងមុខ។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោកនាយករដ្ឋមន្ត្រី Scott Morrison ធ្វើឡើងក្នុងបរិបទទំនាក់ទំនងវៀតណាម - អូស្រ្តាលីកំពុងមានការអភិវឌ្ឍយ៉ាងល្អប្រសើរ បង្កើនការជឿទុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ ផងដែរ (រូបថតៈ VGP)
គោដៅនៃដំណើទស្សសនកិច្ចនៅវៀតណាមលើកនេះរបស់យើងខ្ញុំចំ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច សន្តិសុខនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃទាំងពីរ។ អូស្រ្តាលីនិងវៀតណាមមានទស្សនៈប្រហាក់ប្រហែលគ្នាចំពោះតំបន់និងពិភពលោក។ ប្រទេសទាំងពីរចង់បានការធ្វើពាណិជ្ជកម្មបើកទូលាយនិងសេរីនៅសមុទ្រ។ ប្រទេសទាំងពីរមានភាពប្រាកដនិយមនិងស្មោះត្រង់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះពាណិជ្ជ កម្មរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងកាន់តែស៊ីជម្រៅគួរអោយកត់សម្គាល់។
រូបថតៈ VGP
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានសម្តែងថា “ខ្ញុំមានបំណងធ្វើការជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ដើម្បីកំណត់នូវវិធីដែលយើងអាចធ្វើឱ្យស៊ីជម្រៅនិងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសយើងទាំងពីរផងដែរ”៕
(ដោយ ស្រីព្រេជ)





មតិពីមិត្តអ្នកអាន