យុគ្គសម័យ - ពីប្រទេសក្រីក្រ និងថយក្រោយមួយ វៀតណាមបានបង្កើនការធ្វើសមារណកម្មអន្តរជាតិ និងបានទៅជាគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលទទួលបានការកោតសរសើរពីពិភពលោក តាមរយៈនោះទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្ដរជាតិជាច្រើន។
រដ្ឋធានីហាណូយប្រទេសវៀតណាម (រូបថត៖vneconomy.vn)
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមត្រូវបានគេចាត់ទុកជា "ប្រទេសមួយគួរឲ្យទាក់ទាញ" ចំពោះវិនិយោគិនបរទេស។ ដោយមានប្រៀបខ្លាំងខាងបរិយាកាសធុរកិច្ចដ៏ល្អប្រសើរនិងស្ថិរភាពនោះ វៀតណាមកំពុងទាក់ទាញវិនិយោគគិនបរទេសជាច្រើនដោយសារប្រទេសជាច្រើនបានមើលឃើញបាននូវសក្តានុពលយូរអង្វែងរបស់វៀតណាម ហើយគេក៏ទទួលបាននូវផលប្រយោជន៍ពីការវិនិយោគចូលមកទីផ្សារវៀតណាមផងដែរ។
យោងតាមគេហទំព័រព័ត៌មាន The Edge Markets បានឲ្យដឹងថា ដោយមានកំណើនសេដ្ឋកិច្ចគួរអោយកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់អាស៊ីអាគ្នេយ៍។ គេហទំព័រព័ត៌មានThe Edge Markets បានសន្និដ្ឋានថា ដោយមានតម្រូវការប្រើប្រាស់ទំនិញក្នុងស្រុក និងកម្លាំងពលកម្មវ័យក្មេង រួមទាំងកិច្ចខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគរបស់រដ្ឋាភិបាលគឺជាកត្តាដែលធ្វើឱ្យទីផ្សារវៀតណាមទាក់ទាញវិនិយោគគិនបរទេស។
គម្រោងរថភ្លើងលើអាកាសកំពុងដំណើរការសាងសង់ឡើងនៅទីក្រុងហាណូយ (រូបថត៖vneconomy.vn)
ក្រៅពីនេះសេដ្ឋកិច្ចមានស្ថិរភាពនៅក្នុងបរិបទដែលសេដ្ឋកិច្ច សកលលោកមានការវិវត្ដន៍យ៉ាងខ្លាំង ក៏ដូចជាលទ្ធភាពក្នុងការធ្វើសមាហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ដែលវៀតណាមបានចុះហត្ថលេខាគឺជាអ្វីដែលទាក់ទាញលំហូរវិនិយោគចូលមក វៀតណាម។ ខណៈដែលគេហទំព័រព័ត៌មាន The Japan Times បានដកស្រង់សម្ដីរបស់លោក Toru Kinoshita អគ្គនាយកក្រុមហ៊ុន Toyota នៅវៀតណាមបានឲ្យដឹងថា ដោយមានគោលនយោបាយគាំទ្រចំពោះវិស័យឧស្សាហកម្មរថយន្តរបស់រដ្ឋាភិបាល វៀតណាមនោះក្រុមហ៊ុនផលិតរថយន្ត Toyota ជឿជាក់ទាំងស្រុងលើការអភិវឌ្ឍនៅទីផ្សារវៀតណាម។
ទន្ទឹមនឹងគ្នានោះ ដោយមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត សន្ដិសុខល្អនិងសុវត្ថភាព រួមជាមួយកិត្យានុភាពកាន់តែលើកកម្ពស់នៅលើឆាកអន្តរជាតិ វៀតណាមមានការទាក់ទាញយ៉ាងខ្លាំងចំពោះអ្នកទេសចរបរទេស។ ក្នុងអត្ថបទមួយចេញផ្សាយលើគេហទំព័រ The Asian Post នាពេលថ្មីនេះបានចាត់ទុកថាវៀតណាមជាប្រទេសអភិវឌ្ឍន៍កាន់តែខ្លាំងក្លាលើវិស័យទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍។ អ្នកជំនាញអន្តរជាតិជាច្រើនបានសន្និដ្ឋានថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសវៀតណាមជាលទ្ធផលនៃការផ្លាស់ថ្មីដែលបានចាប់ផ្តើមនៅឆ្នាំ១៩៨៦ មក។ ការដែលរដ្ឋសភាវៀតណាមអនុម័តលើច្បាប់វិនិយោគផ្ទាល់ពីបរទេសនៅឆ្នាំ១៩៨៧មកនោះគឺជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រដែលបានត្រួសត្រាយផ្លូវសម្រាប់លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកប្រទេសវៀតណាម។ អស់រយៈពេលជាង ៣០ ឆ្នាំមក លំហូរ FDI បានជំរុញសេដ្ឋកិច្ចវៀតណាមឱ្យកាន់តែរីកចម្រើនយ៉ាងខ្លាំង។
ទីក្រុងហូជីមិញក៏ជាទីក្រុងកំពុងរីកចម្រើនកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ (រូបថត៖vneconomy.vn)
យោងតាមការព្យាករណ៍របស់សមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (PATA) បានឲ្យដឹងថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ វៀតណាមនឹងក្លាយជាគោលដៅទេសចរណ៍ល្អបំផុតនៅក្នុងតំបន់ ដោយមានចំនួនអ្នកទេសចរអន្តរជាតិប្រចាំឆ្នាំកើនឡើងយ៉ាងច្រើនដែរ។
គួរឲ្យបញ្ជាក់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលទទួលបានជោគជ័យក្នុងកំណែទម្រង់សេដ្ឋកិច្ចនិងទាក់ ទាញការវិនិយោគផ្ទាល់ពីបរទេស។ ដោយមានប្រៀបអំពីតម្លៃពលកម្មថោក និងគោលនយោបាយទាក់ទាញវិនិយោគផ្ទាល់ពីបរទេស វៀតណាមបានក្លាយជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស។ លើសពីនេះទៅទៀត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសឈានមុខគេនៅលើពិភពលោកដែលទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ (MDGs)។ ជាមួយគ្នានោះតួនាទី និងកិត្យានុភាពរបស់វៀតណាមកាន់តែលើកខ្ពស់នៅលើឆាកអន្តរជាតិ ព្រមទាំងវៀតណាមបានបង្ហាញនូវភាពម្ចាស់ការ និងសកម្មក្នុងកិច្ចការបរទេស និងបង្កើនការធ្វើសមាហរណកម្មអន្តរជាតិផងដែរ៕

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន