SPIEF 2019 ៖ វៀតណាមទទួលបានការវាយតំលៃខ្ពស់ក្នុងកិច្ចសន្ទនាពាណិជ្ជកម្ម EAEU- ASEAN

18:08 | 10/06/2019 (បកប្រែដោយសំណាង)

យុគសម័យ- ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទានាពាណិជ្ជកម្ម EAEU- ASEAN ប្រតិភូបានវាយតំលៃខ្ពស់នូវតួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ ជាពិសសេតួនាតីឈានមុខក្នុងការជំរុញ ការធ្វើសមាហរណកម្មរវាង EAEU- ASEANផងដែរ។

នៅក្នុងក្របខ័ណ្ណនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Peterburg ប្រទេសរុស្សី ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តិទៅទីក្រុង​ម៉ូស្គ ដែលមានកិច្ចសន្ទានាពាណិជ្ជកម្មសម្ព័ន្ធសេដ្ឋកិច្ចអឺរុប-អាស៊ាន មានការចូលរួមរបស់តំណាងក្រសួង ស្ថា​ប័ននៃបណ្តាប្រទេសនៅទ្វីបទាំងពីរ។ តំណាងគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោក Hoang Quoc Vuong អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ចូលរួម និងថ្លែងសន្ទុកថាក្នុងកិច្ចសន្ទានានេះផងដែរ។

ទិដ្ឋភាពនៃកិច្ចសន្ទនា (ប្រភព៖ nhan dan .com.vn)

នៅក្នុងកិច្ចសន្ទានានេះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ លោក Hoang Quoc Vuong បានសង្ខេបពីប្រវត្តិសាស្រ្តនៃការបង្កើត និងអភិវឌ្ឍន៍របស់សហគមន៍អាស៊ាន និងតួនាទីរបស់វៀតណាម ក្នុងសហគមន៍អាស៊ាន ទំនាក់ទំនងរវាងអាស៊ាន និង EAEU​ និយាយរួម ក៏ដូចជាទំនាក់ទំនងរវាងអាស៊ាន និង EAEU ដែលនិយាយដោយឡែក។

យ៉ាងណាមិញ កិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិង EAEU បានបង្កើតឱកាសមួយសម្រាប់វៀតណាមក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាស៊ានទាក់ ទងផ្ទាល់នឹងទីផ្សារនៃបណ្តាប្រទេសចំនួន ៥ ចំណុះសហភាព ដោយមានផលិតផលក្នុងស្រុកសរុប (GDP) ទទួលបានប្រហែល ២,២ ពាន់ពាន់លានដុល្លារអាមេរិក។ ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបានចូលជាធរមានកាលពីឆ្នាំ ២០១៦មក ការដោះដូរពាណិជ្ជកម្មរវាងវៀតណាមនិង EAEU បានកើនឡើងគួរឱ្យ កត់សម្គាល់ដែលឈានដល់ជិត ៦,១ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៨ ពោលគឺកើនឡើង ១០៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៦។

វៀតណាម​ និងសហភាពរុស្សី មានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជាដៃគួគួរមានទំនុកទុកចិត្ត ដែលតែងតែគាំទ្រគ្នាទៅវិញទៅមក ក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ លើកកម្ពស់ឋានៈគ្នាទៅវិញទៅមក លើវេទិកាពហុភាគី និងលើតំបន់។

វៀតណាម ជាសមាជិកមួយដែលចូលរួមយ៉ាងសកម្មរបស់អាស៊ាន ព្រមទាំងជាប្រទេសដំបូងបង្អស់ ដែលបានចុះហត្ថលេខាជាមួយ EAEU វៀតណាម​ នឹងបន្តខិតខំប្រឹងប្រែងធ្វើជាស្ពានតភ្ជាប់ដើម្បីឲ្យរុស្សី និង EAEU ពង្រីកទំនាក់ទំនង អភិវឌ្ឍន៍ទីផ្សារនៅអាស៊ាន។ តាមរយៈវៀតណាម EAEU និងបណ្តាប្រទេសជាសមាជិក នឹងមានឳកាសជំរុញបណ្តាសកម្មភាពពាណិជ្ជកម្ម និងវិនិយោគចូលក្នុងបណ្តាវិស័យដូចជា៖ កសិកម្ម ថាមពល ក្នុងសហគមន៍អាស៊ាន ផងដែរ៕

(បកប្រែដោយសំណាង)

(បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត