វៀតណាមលើកកម្ពស់គំនិតផ្តួចផ្តើមនានាក្នុងកិច្ចសហប្រតិបត្តិការថ្មីនៅកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)

17:30 | 01/06/2019 (ប្រភព៖ vietnamplus.vn បកប្រែដោយហេង វុធ្ធី)

យុគ្គសម័យ - កិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ីខាងកើតដែលពិភាក្សាអំពីបញ្ហាយុទ្ធសាស្រ្ត - នយោបាយនៅក្នុងតំបន់ និងជាផ្នែកសំខាន់មួយនៃនិម្មាបនកម្មតំបន់ផងដែរ។

កិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS) នៅទីក្រុងបាងកក ប្រទេសថៃនាថ្ងៃទី៣០​ខែឧសភា ឆ្នាំ២០១៩ (រូបថត៖vietnamplus.vn)

មានប្រទេសជាច្រើនបានកត់សម្គាល់ចំពោះរាល់លទ្ធផលដ៏វិជ្ជមានក្នុងការអនុវត្តនូវផែនការសកម្មភាពទីក្រុង ម៉ានីល(ឆ្នាំ ២០១៨-២០២២) ជាពិសេសគឺកិច្ចសហប្រតិបត្តិការស្តីពីសមុទ្រ ដែលជាវិស័យថ្មីមួយត្រូវបាន បញ្ចូលបន្ថែមទៅក្នុងផែនការនាឆ្នាំ ២០១៨ ។ពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិ បណ្តាប្រទេសបានអះអាងសារជាថ្មីម្តងទៀតនូវការគាំទ្ររបស់ខ្លួនសម្រាប់កិច្ចសន្ទនានិងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីសុខសន្តិភាព ស្ថិរភាព ព្រមទាំងបញ្ហារំលាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនេះប្រទេសទាំងនេះក៏បានស្នើឱ្យភាគីនានាបន្តដោះស្រាយភាពខុសគ្នាក្នុងស្មារតីនៃការស្ថាបនា ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការបេ្តជ្ញាដែលធ្លាប់ព្រមព្រៀងគ្នា ដោយឆ្ពោះទៅការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ។

ម្យ៉ាងវិញទៀត បណ្តាប្រទេសក៏បានសង្កត់ធ្ងន់ទៅលើការគាំទ្រដល់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅក្នុងការខិតខំប្រឹងប្រែងរបស់ខ្លួនចំពោះការរក្សាស្ថិរភាព និងការដោះស្រាយបញ្ហាមនុស្សធម៌នៅរដ្ឋ Rakhine ជាដើម។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ប្រទេសនានាបានចែករំលែកនូវវឌ្ឍនភាពក្នុងការចរចាគ្នាស្តីអំពីការបង្កើតក្រមប្រតិបត្តិសមុទ្រខាងកើត (COC) រវាង អាស៊ាននិងចិន ប៉ុន្តែនៅតែមានសកម្មភាពគួរឱ្យព្រួយបារម្ភដែលធ្វើឱ្យប៉ះពាល់ដល់ការទុកចិត្ត បរិស្ថានសន្តិសុខនិងស្ថេរភាពនៅសមុទ្រខាងកើតនៅឡើយ ក៏ដូចជារាល់បញ្ហាដែលទាក់ទងនឹងការធ្វើយោធូបនីយកម្ម និងការរារាំងធ្វើអាជីវកម្មធនធានលើលំហរសមុទ្រជាដើម។ បណ្តាប្រទេស បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងការធ្វើនាវាច រណ៍ អាកាសចរណ៍ដោយសេរីនៅលំហរសមុទ្រ ព្រមទាំងអត់ធ្មត់ឬហាមប្រើប្រាស់ហិង្សា និងមានសកម្មភាពផ្សេងៗទៀតធ្វើឲ្យស្ថានភាពកាន់តែស្មុគ្រស្មាញ និងដោះស្រាយរាល់ជម្លោះដោយឈរលើច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ជាមួយនឹងគ្នានេះ រាល់ការទាមទារអំពីអធិបតេយ្យភាព គួរតែលើកឡើងដោយឈរលើច្បាប់អន្តរជាតិ និងអនុវត្តយ៉ាងម៉ឹងម៉ាត់និងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមទាំងកសាង COC ប្រកបដោយប្រសិទ្ធភាពផងដែរ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក​ Nguyen Quoc Dung ថ្លែងនៅក្នងកិច្ចប្រជុំ EAS (រូបថត៖ vtv.vn)

ថ្លែងមតិនៅកិច្ចប្រជុំនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក​ Nguyen Quoc Dung បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃយន្តការអាស៊ាន +3 និង EAS ក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការបង្កើតនិម្មាបនកម្មតំបន់ដ៏ធំទូលាយ តម្លាភាពនិងគ្របដណ្តប់ ដោយឈរលើច្បាប់ ដើម្បីរួមចំណែកក្នុងការ រក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកក៏បានលើកសំណើរអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ កិច្ចសហប្រតិបត្តិការផ្នែកសមុទ្រ និងការសម្របខ្លួនទៅនឹងបដិវត្តន៍ ៤.០ ក្នុងក្របខ័ណ្ឌអាស៊ាន +៣ ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជំរុញឲ្យមានគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការថ្មីក្នុងក្របខ័ណ្ឌ EAS ក្នុងនោះ មានកិច្ចសហប្រតិបត្តិការស្តីពីការប្រឆាំងនឹងការរីករាលដាលនៃការជួញដូរគ្រឿងញៀនខុសច្បាប់ផងដែរ។ នៅខាងក្រៅកិច្ចប្រជុំនេះ Nguyen Quoc Dung បានមានជំនួបពិភាក្សាជាមួយតំណាងប្រទេសឥណ្ឌា កូរ៉េខាងត្បូង អូស្រ្តាលី នូវែលហ្សេឡង់ កាណាដា អាមេរិក និងសហភាពអឺរ៉ុប៕

(ប្រភព៖ vietnamplus.vn បកប្រែដោយហេង វុធ្ធី)

(ប្រភព៖ vietnamplus.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត