យុគសម័យ - តបតាមការយាងអញ្ជើញរបស់អគ្គលេខាធិការ ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ព្រះមហាក្សត្រនៃប្រ៊ុយណេដារូសាឡឹម Sultan Haji Hassanal Bolkiah បានចាប់ផ្តើមយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ខែមីនា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញទទួលជួបសន្ទនាដោយឡែកជាមួយព្រះមហាក្សត្រប្រ៊ុយណេស៊ុលតង់ Hassanal Bolkiah (រូបថត: TTXVN)
នាព្រឹកថ្ងៃទី២៧ខែមីនា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះដំណើរយាងព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រប្រ៊ុយណេ ដារូសាឡឹម Sultan Haji Hassanal Bolkiah ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមតាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជាអធិបតី ពិធីទទួលស្វាគមន៍ផងដែរ។
នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹក ក្បួនរថយន្តអញ្ជើញយាងព្រះមហាក្សត្រព្រុយណេស៊ុលតង់ដារូសាឡឹម Haji Hasanal Bolkiah និងសមាជិកនៃគណៈប្រតិភូបានមកដល់វិមានប្រធានរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបើកទ្វារយានយន្តទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះចៅស៊ុលតង់នៃប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងព្រះមហាក្សត្រប៊្រុយណេ Hassanal Bolkiah បានអញើញជំនួបពិភាក្សា (រូបថតៈ TTXVN)
ដំណើរយាងធ្វើព្រះរាជទស្សនកិច្ចនៅវៀតណាមនាពេលនេះរបស់ព្រះចៅស៊ុលតង់ប្រ៊ុយណេដារូសាឡឹម Haji Hassanal Bolkiah បានប្រព្រឹត្តទៅនៅក្នុងបរិបទនៃទំនាក់ទំនងរវាងវៀតណាមនិងប្រ៊ុយណេ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៩២ មក គឺមានការអភិវឌ្ឍយ៉ាងរលូនទាំងទ្វេភាគីនិងពហុភាគី។ យ៉ាងណាមិញ វិស័យជាច្រើនដែលមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជំនឿទុកចិត្តនយោបាយត្រូវបានពង្រឹង តាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបប្រាស្រ័យជាន់ខ្ពស់ផងដែរ។
សូមគូសបញ្ជាក់ថា នេះជាដំណើរយាងធ្វើព្រះរាជទស្សនកិច្ចជាផ្លូវការនៅវៀតណាមជាលើកទី ២ ក្រោយរយៈពេលជាង ២០ ឆ្នាំ របស់ព្ រះមហាក្សត្រប្រ៊ុយណេ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពនិងជំរុញកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគី ដើម្បីឆ្ពោះទៅអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២- ២០២២)៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន