ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin

20:39 | 07/04/2019

នៅខាងក្រៅមហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 140 នាថ្ងៃទី ៧ ខែមេសា (តាមម៉ោងតំបន់) នៅទីក្រុងដូហា នៃប្រទេសកាតា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធាន Duma ជាតិសហព័ន្ធរុស្ស៊ី លោក Vyacheslav Volodin ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយប្រធាន Duma ជាតិរុស្ស៊ី លោក Vyacheslav Volodin (រូបថតៈ TTXVN)

នៅឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងរវាងសភាទាំងពីរប្រទេសទាំងពីរ ដែលកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ។ នាបច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ឆ្នាំវៀត ណាមនៅរុស្ស៊ីនិងឆ្នាំរុស្ស៊ី នៅវៀតណាម ដែលប្រព្រឹត្តទៅក្នុងឆ្នាំ ២០១៩ និង ២០២០ និងក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ក្នុងទំនាក់ទំនងមិត្តភាពវៀតណាម - រុស្ស៊ីនិងអបអរខួបលើកទី៧០នៃទិវាបង្កើតទំនាក់ទំនងការទូត។ ទាំងអស់នេះគឺជាព្រឹត្តិការណ៍សំខាន់ៗសម្រាប់ទំនាក់ទំនងវៀតណាម - រុស្ស៊ី។ លោកប្រធានរដ្ឋសភាបានស្នើថា ភាគីទាំងពីរគប្បីសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពចែងក្នុងបញ្ជីភារកិច្ចអាទិ ភាពផងដែរ។

ប្រធានរដ្ឋសភាវៀតណាមនិងប្រធាន Duma ជាតិរុស្ស៊ី ក៏បានឯកភាពដោយអះអាងថា កិច្ចសហប្រតិបត្តិការសភាគឺជាសសរស្តម្ភដ៏សំខាន់មួយនិងមានការអភិវឌ្ឍថ្មីជាច្រើនក្នុងទំនាក់ទំនងវៀតណាម - រុស្ស៊ីជាទូទៅ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភា រវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ នៅខែធ្នូឆ្នាំ ២០១៨។ លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan បានជឿជាក់ថា សកម្មភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងការសម្របសម្រួលរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

លោកស្រីប្រធានរដ្ឋសភាវៀតណាមបានស្នើថា ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភា; បង្កើនការសម្របសម្រួលនៃការត្រួតពិនិត្យនិងជម្រុញការអនុវត្តកិច្ចព្រមព្រៀងនិងគម្រោងកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ជាពិសេសបន្តរក្សាទំនាក់ទំនង ការពិគ្រោះយោបល់ ការសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី។

ប្រធាន Duma ជាតិរុស្ស៊ី លោក V. Volodin គាំទ្រនូវសំណើររបស់វៀតណាម ដែលយោងតាមលោកប្រធាន Duma ជាតិរុស្ស៊ី ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នឹងពិភាក្សាលម្អិតនិងឆាប់រហ័សលើសំណើទាំងនោះ ដើម្បីនាំទំនាក់ទំនងរុស្ស៊ី - វៀតណាមមានការរីកចម្រើនក្នុងគ្រប់វិស័យ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត