ប្រធានសភាជាតិបារាំងទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan

17:10 | 02/04/2019 (ប្រភព៖ vovworld.vn)

នារសៀលថ្ងៃទី ១ ខែមេសា នៅវិមានរដ្ឋសភាបារាំង នៃទីក្រុងប៉ារីស ប្រធានសភាជាតិបារាំង លោក Richard Farrand បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច លោកស្រីប្រធានរដ្ឋសភាវៀតណាម Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម។

ប្រធានសភាជាតិបារាំង លោក Richard Farrand និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថតៈ VOV)

នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍មក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា: វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយបារាំងក្នុងគោលនយោបាយកិច្ចការបរទេសនិងមានបំណងប្រាថ្នាថា នាពេលអនាគត ភាគីទាំងពីរនឹងរឹតបន្តឹងនិងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។ ប្រធានរដ្ឋសភាវៀតណាមបានលើកឡើងថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយរបស់បារាំង ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម និងស្នើរថា ភាគីទាំងពីរនឹងគាំទ្រសហគ្រាសនៃប្រទេសទាំងពីរ ឲ្យជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានស្នើរបារាំងគាំទ្រវៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ។ នេះគឺជាបញ្ហាដ៏សំខាន់មួយសំរាប់បម្រើផលប្រយោជន៍របស់វៀតណាមនិងសហភាពអឺរ៉ុប ក្នុងនោះមានទាំងបារាំងតែម្តង។ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើរឱ្យបារាំងជួយជំរុញដើម្បីកិច្ចព្រមព្រៀង EVFTA បានចុះហត្ថលេខានិងអនុម័តនាពេលឆាប់ៗ។ លើសពីនេះទៅទៀត ធ្វើឲ្យកិច្ចព្រមព្រៀង EVFTA ក្លាយជាខ្លឹមសារសំខាន់នៃរបៀបវារៈរបស់ក្រុមប្រឹក្សាអឺរ៉ុប (EC) ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជំរុញការចុះហត្ថលេខា។

ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម ក៏បានស្នើឱ្យបារាំង គាំទ្រការដកចេញនូវ “កាតលឿង” រ​បស់ EU សម្រាប់វៀតណាម ព្រមទាំងជម្រាបថា វៀតណាមកំពុងព្យាយាមអនុវត្តអនុសាសន៍របស់សហភាពអឺរ៉ុបផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា

ជាការឆ្លើយតប ប្រធានសភាជាតិបារាំងបានឲ្យដឹងថា បារាំងនិងសភាជាតិបារាំងបានគាំទ្រការចុះហត្ថលេខានិងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរត្រូវមានសកម្មភាពខ្លាំងក្លាថែមទៀត ដើម្បីទាញយកអត្ថប្រយោជន៍និងលើកកម្ពស់ការចុះហត្ថលេខាជាផ្លូវការ។ លោកប្រធានសភាជាតិបារាំងបានឲ្យដឹងថែមទៀតថា លោកនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗនេះ ជាមួយគណៈប្រតិភូរួមមានសមាជិកសភាបារាំងនិងអង្គភាពអាជីវកម្មបារាំងជាច្រើន ដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ រដ្ឋសភានៃប្រទេសទាំងពីរ ព្រមទាំងអះអាងថា រដ្ឋសភាបារាំងជានិច្ចកាល បើកទ្វារដើម្បីស្វាគមន៍សមាជិករដ្ឋសភាវៀតណាមអញ្ជើញមកបំពេញទស្សនានិងធ្វើការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត