នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ Van Don នៅខេត្ត Quang Ninh

07:36 | 31/12/2018

នាព្រឹកថ្ងៃទី ៣០ ខែធ្នូ នា យករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកសម្ពោធ ដាក់ឲ្យដំណើរការ សំណង់ដឹកជញ្ជូនចំនួន ៣ ដែលមានតម្លៃជាង២០ ពាន់ពាន់លានដុង នៅខេត្ត Quang Ninh រួមមានព្រលានយន្តហោះអន្តរជាតិ Van Don; ស្ថានីយដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ Ha Long និងបើកឲ្យដំណើរការខ្សែផ្លូវហាយវ៉េ Ha Long-Van Don។

នាយករដ្ឋមន្ត្រីនិងប្រតិភូចុចប៊ូតុងដើម្បីបើកសម្ពោធដាក់ឲ្យដំណើរការព្រលានយន្តហោះ Van Don (រូបថត VGP / Quang Hieu)

គម្រោងទាំងបីនេះ ត្រូវបានអនុវត្តតាមទម្រង់សហប្រតិបត្តិការ រដ្ឋ - ឯកជនរវាងខេត្ត Quang Ninh និងសម្ព័ន្ធក្រុមហ៊ុន Sun Group។ ចូលរួមក្នុងពិធីបើកមានវត្តមានលោក Pham Minh Chinh សមាជិកការិយាល័យនយោ បាយ លេខាមជ្ឈឹមបក្ស; លោក Nguyen Van Binh សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈ កម្មាធិការសេដ្ឋកិច្ចមជ្ឈិម; លោក Uong Chu Luu អនុប្រធានរដ្ឋសភា រួមទាំងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានា ភ្ញៀវអន្តរជាតិ និងតំណាងប្រជាជនខេត្ត Quang Ninh ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VGP/Quang Hieu)

សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិ Van Don មានដើមទុនជិត ៧.៥០០ ពាន់លានដុង ស្ថិតនៅឃុំ Doan Ket ស្រុក Van Don។ នេះគឺជាព្រលានយន្តហោះអន្តរជាតិដំបូង ដោយសម្ព័ន្ធក្រុមហ៊ុនឯកជនវៀត ណាមធ្វើការវិនិយោគ។ នៅពេលដែល ព្រលានយន្តហោះអន្តរជាតិ Van Don បានបើកដំណើរការជាផ្លូវការ នឹងបើកចេញឱកាសពាណិជ្ជកម្មនិងរួមចំណែកនាំខេត្ត Quang Ninh ក្លាយតំបន់ទេសចរណ៍អន្តរជាតិ។

នាយករដ្ឋមន្ត្រីនិងតំណាងនានាក្នុងពិធី (រូបថតៈ VGP/Quang Hieu)

ចំណែកឯកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long នេះគឺជាគម្រោងមួយដែលមានទុនវិនិយោគជាង ១ពាន់ពាន់លានដុង ដែលមានទីតាំងនៅ Bai Chay នៃទីក្រុង Ha Long ហើយទីនេះអាចផ្ទុកអ្នកដំណើរបានជិត ៨.៥០០ ពាន់នាក់ និងនាវាពីរគ្រឿងអាចុះចត់ក្នុងពេលតែមួយបាន។ នេះគឺជាកំពង់ផែទេសចរណ៍អន្តរជាតិដែលមានឯកទេសដំបូងគេបង្អស់របស់វៀតណាម។

នាយករដ្ឋមន្ត្រីបានកាត់ខ្សែបូសម្ពោធនៃកំពង់ផែដឹកអ្នកដំណើរអន្ដរជាតិ Ha Long (រូបថត VGP / Quang Hieu)

សម្រាប់គម្រោងទី ៣ ដែលតភ្ជាប់ព្រលានយន្តហោះនិងកំពង់ផែ គឺខ្សែផ្លូវ ហាយវ៉េ Ha Long – Van Don ដោយមានទុនវិនិយោគសរុបចំនួន ១១.៨៥៧ ពាន់លានដុង ដែលត្រូវបានរចនាឡើងក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង មានទ្រង់ទ្រាយផ្លូវ ៤ និងផ្លូវចុះចតបន្ទាន់ចំនួនពីរ។ គម្រោងការនេះបានកាត់បន្ថយពេលវេលាធ្វើដំណើរពី Ha Long ទៅកាន់ Van Don ពី ៩០ នាទីចុះត្រឹម ៥០ នាទី តែប៉ុណ្ណោះ។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ “តាមរយៈគម្រោងចំនួន ៣ ដែលមានទម្រង់សង្គមភាវូបនីយកម្មដែលបានវិនិយោគក្នុងទ្រង់ទ្រាយធំ បានសរបញ្ជាក់ឲ្យឃើញ ពីការរីកចម្រើនដ៏ធំធេង ការគិត ការយល់ដឹងនិងការអនុវត្តត្រឹមត្រូវនូវគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ស្តីពីការធ្វើសមាហរណកម្មធនធាន។ ខ្ញុំសូមស្វាគមន៍ចំពោះថ្នាក់ដឹកនាំតំបន់ជាច្រើនដែលមកទីនេះដើម្បីទស្សនា សិក្សាតាមគំរូអភិវឌ្ឍន៍ដើម្បីអនុវត្តន៍នៅតំបន់របស់ខ្លួន។ ពីការយល់ដឹងដល់សកម្មភាពគឺជាដំណើរការមួយ ហើយខេត្ត Quang Ninh បានសម្រេចនូវជោគជ័យនេះ គួរឲ្យកោតសរសើរនៅក្នុងបរិបទដែលប្រភពកម្លាំងរបស់ប្រទេសជាតិកំពុងជួបការលំបាក”។

Ảនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូបានស្វាគមន៍គណៈប្រតិភូបរទេសនៅកំពង់ផែដឹកអ្នកដំណើរអន្ដរជាតិ Ha Long (រូបថត VGP / Quang Hieu)

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តីក៏បានកោតសរសើរដល់សម្ព័ន្ធក្រុមហ៊ុន Sun Group ក្នុងការជំរុញវិនិយោគទុនលើគម្រោងជាច្រើនដែលពោរពេញដោយអត្ថន័យនៅទូទាំងប្រទេស សំដៅជម្រុញការអភិវឌ្ឍនៅតាមតំបន់នីមួយៗ៕

(ប្រភពព័ត៌មាន: VOV5 សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត