វៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិនៃអង្គការសហប្រជាជាតិ

10:44 | 18/12/2018 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - នាថ្ងៃទី ១៧ ខែធ្នូ នៅក្នុងការបោះឆ្នោត ចំណុះ កិច្ចប្រជុំលើកទី៧៣ នៃ ហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក (ប្រទេសអាមេរិក) នោះ វៀតណាម ត្រូវបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) អាណត្តិ ២០១៩-២០២៥ ដោយទទួលបានសម្លេងគាទ្រ ១៥៧/១៩៣ សម្លេង។ នេះគឺជាលើកទីមួយហើយដែលវៀត ណាមត្រូវចុះឈ្មោះនៅស្ថាប័ននេះ។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិ (រូបថតៈ baoquocte.vn

UNCITRAL គឺជាស្ថាប័នច្បាប់របស់អង្គការសហប្រជាជាតិដែលត្រូវបានបង្កើតឡើងដោយមហាសន្និ បាតអង្គការសហប្រជាជាតិកាលពីឆ្នាំ ១៩៦៦ ដោយគោលដៅជំរុញដំណើរការសុខដុមនីយកម្មនិងការបង្រួបបង្រួមនៃច្បាប់ពាណិជ្ជកម្មអន្ដរជាតិ ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មចំពោះការអភិវឌ្ឍនៃពាណិជ្ជកម្មអន្ដរជាតិ។

វៀតណាមជាលើកដំបូងបានក្លាយជាសមាជិករបស់ UNCITRAL ដែលបង្ហាញពីឋានៈនិងកិត្យានុភាពរបស់វៀតណាមកាន់តែខ្ពស់និងទំនាក់ទំនងមិត្តភាពបើកទូលាយរបស់វៀតណាម។ ជាពិសេស ជាការទទួលស្គាល់នូវការរួមចំណែកនិងកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការងាររួមរបស់សហគមន៍អន្តរជាតិ ក្នុងនោះមានវិស័យច្បាប់ពាណិជ្ជកម្មអន្តរជាតិនេះតែម្តង។

ការដែលវៀតណាមបានជាប់ឆ្នោតជាសមាជិករបស់ UNCITRAL គឺជាការគូសសញ្ញានូវជំហានបន្ទាប់ក្នុងសមាហរណកម្មអន្តរជាតិយ៉ាងសកម្មរបស់វៀតណាម ជាក់ស្តែងគឺសមាហរណកម្មផ្នែកច្បាប់ពហុភាគីការ អនុវត្តគោលនយោបាយចូលរួមក្នុងការបង្កើនិងកសាងច្បាប់រួមកម្រិតអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

នាពេលកន្លងទៅ វៀតណាមជានិច្ចកាលម្ចាស់ការជំរុញសមាហរណកម្មជ្រៅចូលក្នុងសេដ្ឋកិច្ចពិភពលោក។ ពោលគឺវៀតណាមបានចូលរួមនៅក្នុងអនុសញ្ញាអន្តរជាតិមួយចំនួនដោយប្រើប្រាស់ច្បាប់គំរូ គោលការណ៍ណែនាំនិងច្បាប់ស្តីពីច្បាប់ពាណិជ្ជកម្មអន្ដរជាតិជាច្រើន ក្នុងនោះមានវិធានការអាជ្ញាកណ្តាល ដែលបានកសាងនៅក្នុងក្របខ័ណ្ឌ UNCITRAL ។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះសកម្មភាពរបស់ UNCITRAL ផ្តោតលើផ្នែកនៃអាជ្ញាកណ្តាលនិងការផ្សះផ្សា កំណែទម្រង់យន្តការដោះស្រាយវិវាទរវាងរដ្ឋនិងវិនិយោគិន ពាណិជ្ជកម្មអេឡិចត្រូនិក ច្បាប់ក្ស័យធននិងប្រតិបត្តិការសន្តិសុខរួមទាំងការធានាសហគ្រាសធុនតូចនិងមធ្យម។ ការដែលវៀតណាមរួមជាមួយប្រទេសនានា ចូលរួមយ៉ាងសកម្ម្មទៅក្នុងកិច្ចការរបស់ UNCITRAL ក្នុងការអនុវត្តឯកសារនិងគំនិតផ្តួចផ្តើមរបស់ UNCITRAL បាននិងកំពុងជួយសម្របសម្រួលឱ្យមានភាពសុខដុមនីយកម្មនៃច្បាប់ជាតិស្តីពីពាណិជ្ជ កម្ម តាមនោះ កាត់បន្ថយឧបសគ្គ ដោះស្រាយជម្លោះដោយសមស្រប ពង្រឹងពាណិជ្ជកម្មអន្ដរជាតិសម្រាប់បម្រើការអភិវឌ្ឍប្រកបដោយនិរន្តភាព ដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងរបស់ប្រជាជនវៀតណាមនិងប្រទេសដទៃទៀតនៅទូទាំងពិភពលោក៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត