នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមអ៊ីតាលី-អាស៊ាន

17:32 | 19/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

នារៀលថ្ងៃទី១៩ខែធ្នូ នៅទីក្រុងហាណូយ (នៃប្រទេសវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធសមាគមអ៊ីតាលី - អាស៊ានលោក Enrico Letta។

ទិដ្ឋភាពនៃជំនួប (រូបថត VGP / Quang Hieu)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែលសម្ព័ន្ធសមាគមបានរៀបចំ “ការជួបសន្ទនាថ្នាក់ខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអ៊ីតាលីនិងអាស៊ានលើកទី៣នៅទីក្រុងហាណូយ នាឆ្នាំ២០១៩ ខាងមុខ។ យោងតាមនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ថា ចាប់តាំងពីប្រទេទាំងពីរបង្កើតទំនាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣មក ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងអ៊ីតាកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ប៉ុន្តែ សក្កានុភាពរបស់ភាគីទាំងពីរនៅធំធេងណាស់ និងមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផងដែរ។

ចំពោះលោក Enrico Lettacho បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ សម្ព័ន្ធសមាគមកំពុងរៀបចំសម្រាប់កិច្ចប្រជុំជាន់ខ្ពស់ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចរវាងអ៊ីតាលី - អាស៊ាននៅក្នុងខែមិថុនាឆ្នាំ ២០១៩ខាងមុខ ហើយព្រឹត្តិការណ៍នេះនឹងរួមចំណែកដល់ការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះក៏ជាឱកាសមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីអាស៊ាន - អ៊ីតាលីនិងអ៊ីតាលី-អាស៊ាន។ ជាពិសេស សេដ្ឋកិច្ចទាំងពីរមានភាពស្រដៀងគ្នា; វៀតណាមជាច្រកចេញចូលអាស៊ានហើយប្រទេសអ៊ីតាលីគឺជាច្រកទ្វារចូលទៅអឺរ៉ុប។ ហេតុដូច្នេះ សម្ព័ន្ធសមាគមបានជ្រើសរើសទីក្រុងហាណូយ ជាទីតាំងសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏សែនសំខាន់ពោលខាងលើ មុនឆ្នាំ ២០២០ ខណៈពេលដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន។ យ៉ាងណាមិញ សអ៊ីតាលីកំពុងស្វែងរកការបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសវៀតណាមកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការនេះ។

(រូបថត VGP / Quang Hieu)

លោក Enrico Letta បានអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup នាពេលកន្លងទៅ និងសង្ឃឹមថា នាពេលអនាគត ប្រទេសទាំងពីរនឹងមានឱកាសសហប្រតិបត្តិការ ហើយកីឡាករវៀតណាមនឹងមានឱការចូលរួមការប្រកួតកីឡាបាល់ទាត់អ៊ីតាលីផងដែរ។

លោកក៏រំពឹងផងដែរថា ពាណិជ្ជកម្មទ្វេភាគីនឹងមានការកើនឡើងយ៉ាងខ្លាំងទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ព្រមទាំងអះអាងថា ប្រទេសអ៊ីតាលីគាំទ្រជានិច្ចការជំរុញឲ្យមានការចុះហត្ថលេខាយ៉ាងឆាប់ៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA)៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត