កិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់

20:32 | 19/12/2018

នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ កិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់។ លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម និងលោក Antoine Camilleri អនុរដ្ឋមន្រ្តីការបរទេស បុរីវ៉ាទីកង់ បានអញ្ជើញធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំនេះ។

លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម និងលោក Antoine Camilleri អនុរដ្ឋមន្រ្តីការបរទេស បុរីវ៉ាទីកង់

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃកិច្ចប្រជុំវង់ទី ៧ នៃក្រុមការងារចម្រុះវៀតណាម - បុរីវ៉ាទីកង់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការផ្លាស់ប្ដូរមតិរវាងភាគីទាំងពីរ និង ដំណើរការអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់ ដើម្បីឆ្លើយតបនឹងផលប្រយោជន៍រួមនៃភាគីទាំងពីរ ក៏ដូចជាផលប្រយោជន៍របស់សហគមន៍សាសនិកកាតូលិកវៀតណាម។ ភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាមួយចំនួនអំពីការលើកទំនាក់ទំនងរវាងវៀតណាម - វ៉ាទីកង់ ឡើងកម្រិតបេសកជនពេសេសអចិន្ត្រៃយ៍របស់វិមានវ៉ាទីកង់នៅវៀតណាម។

អនុប្រធានអចិន្ត្រៃយ៍លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ បក្ស និងរដ្ឋវៀតណាមជានិច្ចកាលអនុវត្ត៍ និងសុក្រឹតប្រព័ន្ធច្បាប់ គោលនយោបាយ គោរព និងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនដោយឥតឈប់ឈរ។ រដ្ឋអំណាចវៀតណាមគ្រប់ជាន់ថ្នាក់ជានិច្ចកាលយកចិត្តទុកដាក់ដល់តម្រូវការរបស់សមាគមសាសនិកកាតូលិក ក៏ដូចជាបង្កលក្ខណៈងាយស្រួលឲ្យសកម្មភាពរបស់សហ គមន៍សាសនិកកាតូលិកវៀតណាម។

ចំណែកឯលោក Antoine Camilleri អនុរដ្ឋមន្ត្រីការបរទេសបុរី វ៉ាទីកង់បានអះអាងថា សម្តេចប៉ាបជានិច្ចកាលផ្ដល់ការយកចិត្តទុកដាក់ពិសេសចំពោះវៀតណាម ក៏ដូចជាជានិច្ចកាលមានគោលបំណងថា សមាគមសាសនាកាតុលិកធ្វើសកម្មភាពស្របតាមច្បាប់ វៀតណាម ក៏ដូចជារួមវិភាគទានយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ លោក Antoine Camilleri បានសម្តែងនូវគោលបំណងថា វៀតណាម និងបុរី វ៉ាទីកង់បន្តរក្សាជំនួបប្រាស្រ័យគ្រប់ជាន់ថ្នាក់ជាប្រចាំផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត