នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់ពានរង្វាន់ជូនអង្គការនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងវិស័យកសិកម្ម

21:57 | 27/11/2018

នាយប់ថ្ងៃទី២៦ ខែវិចិ្ឆកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីកោតសរសើរអង្គការនិង បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមនីតិកាលទី១០ស្ដីពីកសិកម្ម កសិករនិងជនបទ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គការនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងវិស័យកសិកម្ម (រូបថត៖ chinhphu.vn)

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី បានអះអាងថា អាស្រ័យដោយមានសេចក្ដីសម្រេចចិត្តខាងលើ បានជាការ កសាងជនបទថ្មីបានក្លាយទៅជាចលនាដ៏ទូលំទូលាយដែលត្រូវបានប្រជាជន គាំទ្រយ៉ាងខ្លាំងក្លា។ រហូតមកដល់ពេលនេះ មានឃុំ៤២%ក្នុងទូទាំងប្រទេស ដែលត្រូវបានទទួលស្គាល់ជាជនបទថ្មី។ ផលិតភាពពលកម្មក្នុងវិស័យកសិកម្ម បានកើនឡើងយ៉ាងលឿនខណៈដែលអាត្រាគ្រួសារក្រីក្រនៅជនបទបានថយចុះយ៉ាងខ្លាំងក្លា។ មុខមាត់តំបន់ជនបទមានការផ្លាស់ប្ដូរថ្មីជាច្រើន ហើយជីវភាពរស់ នៅរបស់ប្រជាជនត្រូវបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃងផងដែរ។

លោកនាយករដ្ឋមន្រ្តីបានអញ្ជើញមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍ថ្ងៃនេះគឺជាការលើកតម្កើងរបស់បក្សនិងរដ្ឋចំពោះបុគ្គលនិង សមូហភាពនានាដែលមានការរួមវិភាគទានដ៏ធំធេងចំពោះខឿនកសិកម្មវៀតណាម ជាពិសេសគឺជួរអាជីវករ អង្គការឥណទាន និងកសិករឆ្នើមៗ ដែលបាន ហ៊ានគិត ហ៊ានធ្វើក្នុងការផ្ទេរប្ដូររូបសណ្ឋានផលិតកម្ម ជំរុញខ្លាំងការអនុវត្តបច្ចេក វិទ្យាទំនើបៗចូលក្នុងការធ្វើផលិតកម្មអាជីវកម្ម។ ក្រោយរយៈពេល១០ឆ្នាំនៃការ អនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមស្ដីពីកសិកម្ម កសិករនិងជនបទ មុខទំនិញ កសិផលជាច្រើនរបស់វៀតណាមបានមានវត្តមាននៅទីផ្សារដែលទាមទារ បទដ្ឋានដ៏តឹងរឹងជាច្រើនលើពិភពលោកដូចជាជប៉ុន អឺរ៉ុប អាមេរិក ព្រមទាំងមាន លទ្ធភាពប្រកួតប្រជែងជាមួយពាណិជ្ជសញ្ញាល្បីល្បាញនានាលើពិភពលោក និងទទួលបានពានរង្វាន់អន្តរជាតិជាច្រើននៅអាស៊ាន អាមេរិក រុស្ស៊ី កូរ៉េខាង ត្បូង ជាពិសេសគឺប្រទេសជិតខាងចិនផងដែរ”៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក

អានច្រើនបំផុត