រដ្ឋសភាវៀតណាមវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល

17:24 | 20/11/2018 (យោងតាម baochinhphu.vn)

យុគសម័យ - រដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់និងជិតស្និទ្ធរបស់រដ្ឋាភិបាល ពោលគឺការប្តេជ្ញាចិត្តនិងការសន្យាជាច្រើនត្រូវបានអនុវត្តន៍ជាក់ស្តែងនិងនាំមកនូវលទ្ធផលវិជ្ជមាន ដែលបង្កើតនូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។

ប្រធានរដ្ឋសភាវៀតណាម​លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធីបិទកិច្ចប្រជុំ (រូបថតៈ quochoi.vn)

ក្រោយរយះពេលជិតមួយខែ ធ្វើការយ៉ាងត្រឹមត្រូវ ម៉ឺងម៉ាត់ ប្រជាធិបតេយ្យនិងមានទំនួលខុសត្រូវមក សម័យប្រជុំលើកទី ៦ នៃរដ្ឋសភាលើកទី ១៤ បានបញ្ចប់កម្មវិធីធ្វើការនិងបានបិទបញ្ចប់ប្រកបដោយជោគជ័យនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា។

ថ្លែងមតិនៅក្នុងពិធីបិទកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា: “ជាមួយនឹងទំនុកទុកចិត្តខ្ពស់ រដ្ឋសភាបានជ្រើសរើស អគ្គលេបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong កាន់ដំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះគឺជាព្រឹត្ដិការណ៍នយោបាយដ៏សំខាន់មួយរបស់ប្រទេសយើងដែលបានការគាំទ្រខ្ពស់ពីប្រជាជននិងអ្នកបោះឆ្នោត។

ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាក៏បានអនុម័តលើច្បាប់ចំនួន៩និងបានផ្តល់យោបល់លើពង្រាងច្បាប់ចំនួន៦ផ្សេងទៀត។ ជាពិសេសនៅកិច្ចប្រជុំនេះ រដ្ឋសភាបានផ្តល់សច្ចា ប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់ព័ន្ធដទៃទៀត។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំលើកទី៦ជាកិច្ចប្រជុំចុងក្រោយសម្រាប់ឆ្នាំ២០១៨ ព្រមទាំងជាកិច្ចប្រជុំពោរពេញដោយអត្ថន័យ ដោយបានវាយតម្លៃនូវគុណភាពពាក់កណ្តាលអាណត្តិ ចំពោះរាល់ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីសេដ្ឋកិច្ច - សង្គម និងថវិការដ្ឋ។ តាមរយៈការវាយតម្លៃនេះបានបង្ហាញច្បាស់ថា ថ្វីត្បិតតែត្រូវប្រឈមមុខជាមួយនឹងការលំបាកជាច្រើន ប៉ុន្តែសេដ្ឋកិច្ច - សង្គមក្នុងឆ្នាំ ២០១៨និងរយៈពេល ៣ ឆ្នាំកន្លង ទៅរបស់វៀតណាម នៅតែទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់; ផលិត ផលក្នុងស្រុកសរុបមានកំណើនសកម្ម សន្តិសុខសង្គមមានស្ថិរភាពនិងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអ ហើយឋានៈរបស់វៀតណាមក្នុងតំបន់និងលើពិភពលោកត្រូវបានលើកកម្ពស់”។

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា: រដ្ឋសភាបានទទួលស្គាល់នូវការចូលរួមយ៉ាងសកម្ម ប្រាជ្ញានិងភាពសាទររបស់សមាជិក សមាជិកាសភា រួមទាំងការរៀបចំយ៉ាងម៉ត់ចត់ ការយកចិត្តទុកដាក់ របស់ភ្នាក់ងាររដ្ឋសភា រដ្ឋាភិបាលនិងភ្នាក់ងារនិងអង្គការដែលពាក់ព័ន្ធក្នុងការរៀបចំ កិច្ចប្រជុំលើកនេះ។

លោកស្រីប្រធានរដ្ឋសភាបានស្នើរឲ្យសមាជិក សមាជិកាសភាឲ្យលើកស្ទួយនិងជូនដំណឹងជាបន្ទាន់នូវលទ្ធផលនៃកិច្ចប្រជុំ ផ្ទៀងស្តាប់បំណងប្រាថ្នារបស់ប្រជាជននិងអ្នកបោះឆ្នោត រួមទាំងធ្វើការសិក្សារៀនសូត្រនិងយល់ពីការពិតនៃជីវភាពសង្គម ដើម្បីឆ្លុះបញ្ចាំងនិងដាក់សំណើរជូនរដ្ឋសភា រដ្ឋាភិបាលនិងភ្នាក់ងារដែលពាក់ព័ន្ធ ម្យ៉ាងវិញទៀត ម្ចាស់ការថែមទៀត ក្នុងការងារនីតិបញ្ញត្តិនិងការឃ្លាំមើលផងដែរ៕

(យោងតាម baochinhphu.vn)

(យោងតាម baochinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត