យុគសម័យ - នៅម៉ោង ៩ ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Jackson នៅរដ្ឋធានី Port Moresby នៃប្រទេស Papua New Guinea ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-បាស៊ីហ្វិក (APEC) លើកទី ២៦។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Jackson នៅរដ្ឋធានី Port Moresby នៃប្រទេស Papua New Guinea នៅម៉ោង ៩ ព្រឹកថ្ងៃទី១៧ខែវិច្ឆិកា (តាមម៉ោងតំបន់) ដើម្បីចូលរូមកិច្ចប្រជុំកំពូល វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប (APEC) លើកទី២៦ (រូបថតៈ VGP/Quang Hieu)
អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម នៅអាកាសយានដ្ឋានអន្តរជាតិ មានវត្តមានឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល Papua New Guinea លោក Charles Abel; រដ្ឋមន្ត្រីទទួលបន្ទុក APEC លោក Tkatchenko; និងអភិបាលក្រុង Port Moresby Powes Parkop។ ពីសំណាក់ភាគីវៀតណាមមានវត្តមាន អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម Tran Quoc Khanh ផងដែរ។
(រូបថត VGP / Quang Hieu)
តាមរវៀបវារៈ នាថ្ងៃទី១៧ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីរដ្ឋឯករាជ្យ Papua New Guinea លោក Peter O’Neill; ចូលរួមពិធីទទួលស្វាគមន៍ថ្នាក់ដឹកនាំ APEC ដោយនាយករដ្ឋមន្ត្រី Papua New Guinea អញ្ជើញជាអធិបតី; ចូលរួមកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ពាណិជ្ជកម្ម APEC (ABAC) ព្រមទាំងចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសប៉ាស៊ីហ្វិកផងដែរ។
(រូបថតៈ VGP/Quang Hieu)
ក្នុងអំឡុងពេលថ្ងៃបន្ទាប់ នាយករដ្ឋមន្ត្រីនឹងចូលរួមកិច្ចសន្ទនារវាងថ្នាក់ដឹកនាំ APEC ជាមួយមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF); ចូលរួមកិច្ចប្រជុំបិទទ្វារមួយចំនួននិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ចរបស់ APECផងដែរ។
ពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅព្រលានយន្តហោះ (រូបថតៈ VGP/Quang Hieu)
ក្រោមមូលបទ “ការទាញយកអត្ថប្រយោជន៍ពីឱកាសកំណើនគ្របដណ្តប់និងការអភិវឌ្ឍអនាគត ឌីជីថល់” ឆ្នាំ APEC ២០១៨ មានសារៈសំខាន់សម្រាប់ APEC ដើម្បីជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងសកល។ ដើម្បីឆ្ពោះទៅពិធីប្រារព្ធខួបលើកទី ៣០ នៃការបង្កើតវេទិកានៅឆ្នាំ ២០១៩ខាងមុខ ។
នាយករដ្ឋមន្ត្រីវៀតណាមនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំអំពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាការពង្រឹងការតភ្ជាប់និងជម្រុញការផភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់; ជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងបញ្ចូលគ្នានិង ជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការកែទម្រង់រចនាសម្ព័ន្ធជាដើម៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)




មតិពីមិត្តអ្នកអាន