យុគសម័យ - នាថ្ងៃទី២០ខែតុលា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចប៉ាប Francis និងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Cardinal Pietro Parolin។
ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចប៉ាប Francis (រូបថតៈ VGP/Manh Hung)
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានជម្រាបដល់សម្តេចប៉ាបអំពីសមិទ្ធផលសេដ្ឋកិច្ច សង្គមនិងសមាហរណកម្មអន្តរជាតិដែលវៀតណាមទទួលបាន នាពេលថ្មីៗនេះ ហើយបានសង្កត់ធ្ងន់ថា លទ្ធផលទាំងអស់ពោលខាងលើជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាមទាំងអស់ ក្នុងនោះមានការរួមចំណែកដ៏សំខាន់របស់សហគមន៍សាសនានានានៅវៀតណាម។ ឧបនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមបានកែលំអរគោលនយោបាយសាសនាដោយឥតឈប់ឈរនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាមគ្រប់រូប បង្ករលក្ខណៈងាយស្រួល សំរាប់សាសនាប្រតិបត្តិសកម្មភាពស្របតាមធម្មនុញ្ញ លក្ខន្តិកៈ របស់អង្គការសាសនាដែលស្របតាមបញ្ញត្តិនៃច្បាប់។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះសម្តេចប៉ាប Francis (រូបថតៈ VGP/Manh Hung)
នៅក្នុងជំនួបនេះ សម្តេចប៉ាប Francis បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh ព្រមទាំងចាត់ទុកថា នេះជាជំហានថ្មី សម្រាប់ភាគីទាំងពីរបង្កើនការយល់ដឹកគ្នាទៅវិញទៅមក តាមនោះជម្រុញទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់ឲ្យបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Cardinal Pietro Parolin អញ្ជើញទទួលស្វាគមន៍ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Truong Hoa Binh និងប្រតិភូ (រូបថតៈ VGP/Manh Hung)
នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់លោក Cardinal Pietro Parolin ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាល លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សាសនាទាំងអស់ ក្នុងនោះមានសាសនាកាតូលិកប្រតិបត្តិសកម្មភាពដោយសមភាព ត្រឹមត្រូវតាមច្បាប់ ព្រមទាំងមានបំណង ជម្រុញទំនាក់ទំនងជាមួយបុរីវ៉ាទីកង់ ឈរលើមូលដ្ឋាននៃការគោរពរាល់គោលការនៃទំនាក់ទំនងរវាងប្រទេសនានា ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ភាគីទាំងពីរ។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើទិសដៅពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងបុរី ឈានដល់លើកកម្ពស់ទំនាក់ទំនងរវាងវៀត ណាម និងវ៉ាទីកង់ពីបេសកជនពិសេសមិនអចិន្ត្រៃយ៍ ទៅជាបេសកជនពិសេសប្រចាំនៅពេលខាងមុខ។
ដំណើរទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់របស់ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានបញ្ចប់ប្រកបដោយជោគជ័យ៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន