តាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការ ពារជាតិបារាំង លោកស្រី Florence Parly គណៈប្រតិភូយោ ធាជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅបំពេញទស្សន កិច្ចជាផ្លូវការនៅបារាំង ចាប់ពី ធ្ងៃទី១៥ដល់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨។
រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរក្នុងពិធីចុះហត្ថលេខា (រូបថតៈ VOV)
នារសៀលថ្ងៃទី១៧ខែកញ្ញា នៅរដ្ឋធានីប៉ារីស រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង Florence Parly បានអញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារបរទេសវៀតណាមលោក Ngo Xuan Lich ផងដែរ។
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរលើសភាពការណ៍ក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីបារាំងបានអះអាងនូវទស្សនៈដូចគ្នាជាមួយប្រទេសជាច្រើនលើការធានា សន្តិសុខនិងសុវត្ថិភាព រួមទាំងសេរីភាពនាវាចរណ៍និងអាកាសចរណ៍ឈរលើស្មារតីយកច្បាប់អន្តរជាតិជាចម្បង។ រដ្ឋមន្ត្រីទាំងពីររូបក៏បានព្រមព្រៀងគ្នា ជម្លោះទាំងអស់ត្រូវបានដោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ រដ្ឋមន្ត្រីទាំងពីររូបក៏បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការពារជាតិជាសរសរស្តម្ភនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងបន្តរក្សាដំណើរទស្សនកិច្ចទៅវិញទៅមក ទាំងថ្នាក់ជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ផងដែរ។
ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីររូបបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ចក្ខុវិស័យស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដំណាក់កាល ២០១៨-២០២៨ ដោយបំណងធ្វើឱ្យស៊ីជម្រៅថែមទៀតកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុង ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀត ណាម - បារាំងផងដែរ៕

មតិពីមិត្តអ្នកអាន