នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវនិងកម្ពុជានៅខាងក្រៅកិច្ចប្រជុំកំពូល WEF ASEAN 2018

22:55 | 13/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី១៣ខែកញ្ញា នៅខាងក្រៅនៃកិច្ចប្រជុំកំពូល WEF ASEAN 2018 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith (រូបថតៈ VGP/Quang Hiếu)

នៅក្នុងជំនួប នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានសម្តែងក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍថ្មី នៃទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវនាពេលកន្លងទៅ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើសុំឱ្យរដ្ឋាភិបាលទាំងពីរបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តប្រកបដោយជោគជ័យ នូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពលកម្ម កិច្ចព្រមព្រៀងស្តីពីការដោះស្រាយអន្តោប្រវេសន៍ដោយសេរី និងអនុវត្តន៍រូបសណ្ឋានត្រួតពិនិត្យ “ច្រកទ្វារមួយ ផ្អាកដំណើរមួយ” នៅច្រកទ្វារព្រំដែន Lao Bao - Densavanh។

ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរព័ត៌មាននិងការសម្របសម្រួលក្នុងបណ្តាវេទិការអន្តរជាតិនិងតំបន់ ដូចជាកិច្ច សហប្រតិបតិ្តការអង្គការសហប្រជាជាតិ អាស៊ាននិងរាល់យន្តការសហប្រតិបត្តិការអនុតំបន់ ជាពិសេសលើបញ្ហាជាយុទ្ធសាស្ត្រមួយចំនួនក្នុងនោះមានបញ្ហាសមុទ្រខាងកើត ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងប្រទេសនិមួយៗក៏ដូចជាក្នុងតំបន់និងលើពិភពលោក។

ក្នុងឱកាសនេះ តាងនាមបក្ស រដ្ឋាភិបាលនិងប្រជាជនឡាវ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisolith បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភទាំងខាងសម្ភារៈនិងស្មារតីរបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀត ណាមចំពោះឡាវដើម្បីយកឈ្នះលើផលវិបាកនៃការខូចខាតដោយបាកទំនប់វារីអគ្គិសនីនៅក្នុងខេត្ត Attapeu កាលពីខែកក្កដាផងដែរ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ VGP/Quang Hiếu)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេច ហ៊ុនសែន ដែលបានអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៨នេះ។ នាយក​រដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បន្តថា វត្តមានរបស់នាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន បានផ្តល់នូវសារៈសំខាន់ក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោក ពិសេសសុន្ទរកថារបស់សម្តេច ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភព​លោក និងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ គឺពិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងជ្រាលជ្រៅ ពិសេសផ្តល់នូវសារសំខាន់ ​សម្រាប់តំបន់អាស៊ាន និងប្រទេសក្នុង​តំបន់មេគង្គ។

ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី​ លោក Nguyen Xuan Phuc ក៏បានថ្លែងនូវការអបអរសារទរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ​នាយករដ្ឋ​មន្រ្តី ដែលបានទទួលនូវការតែងតាំងសារ​ជាថ្មីម្តងទៀត ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី​៦ នៃរដ្ឋសភា បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩កក្កដឆ្នាំ២០១៨កន្ល​​​ងទៅ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដី ពីការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតនោះ។

​​អញ្ជើញឆ្លើយតបវិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ​ ហ៊ុនសែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានផ្ញើនូវសារលិខិតអបអរសាទរជូនចំពោះ សម្តេចដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា។ ​

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខ​ដឹកនាំនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅ​ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍ ការសំរួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន​ និងប្រជាជន នៃប្រទេសទាំងពីរវៀតណាម-កម្ពុជា។

ក្នុងជំនួបពិភាក្សាគ្នានោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យបានសំរេចតាមគោលដៅដែលថ្នាក់ដឹកនាំទាំងពីរចង់បាន។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេ​ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕



(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត