WEF ASEAN 2018៖ វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន៤.០ សម្រាប់យើងទាំងអស់គ្នា”

18:36 | 11/09/2018 (យោងតាមវិទ្យុសម្លេងវៀតណាមនិង baoquocte.vn សរុបព័ត៌មានដោយ ស្រី ពេជ្រ)

យុគសម័យ - វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន៤.០សម្រាប់យើងទាំងអស់គ្នា” ជាសកម្មភាពដើមដំបូងក្នុងក្របខ័ណ្ឌនៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF ASEAN 2018) ដែលបានប្រារពនាព្រឹកថ្ងៃទី១១ខែកញ្ញានៅទីក្រុងហាណូយ។

វាគ្មិនថតរូបអនុស្សាវរីយ៍ (រូបថតៈ baoquocte)

វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសវៀតណាមដោយមានការចូលរួមពីអ្នកវិទ្យាសាស្រ្ត អ្នកជំនាញការបច្ចេកវិទ្យា សហគ្រិនចាប់ផ្តើមអាជីពនិងយុវជន និស្សិតដែលតំណាងឲ្យជំនាន់ក្មេងជំនាន់វ័យក្មេងរបស់វៀតណាម។

លោក Syed Saddiq Syed Abdul Rahnam (កណ្តាល) រដ្ឋមន្រ្តីក្រសួងកីឡានិងយុវជននៃប្រទេសម៉ាឡេស៊ីនៅក្នុងវេទិកា (រូបថត៖ baoquocte)

ថ្លែងនៅក្នុងវេទិកានេះ សាស្ត្រាចារ្យ លោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ WEF បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្មលើកទីបួនបានបង្កើតឲ្យមានភាពខុសប្លែកគ្នានៅពេលដែលលើកកម្ពស់បច្ចេកវិទ្យាទៅជាកម្រិតថ្មីទាំងមូលនិងធ្វើឲ្យមានការផ្លាស់ប្តូររូបសណ្ឋានធ្វើអាជីវកម្មនិងការប្រកួតប្រជែងរបស់សហគ្រាសនានាលើទូទាំងពិភពលោក។ ប្រការនេះទាមទារឲ្យប្រទេសទាំងអស់ត្រូវចេះបត់បែនតាមកាលៈទេសៈ។

លោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិនៃ WEF ថ្លែងក្នុងវេទិកា (រូបថតៈ baoquocte)

លោក Klaus Schwab បានឲ្យដឹងថា៖ “នាពេលអនាគត ប្រទេសជោគជ័យជាប្រទេសក្តាប់ជាប់ឱកាសដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤នាំមក។ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបន្សាំនេះ គឺត្រូវយល់ដឹងយ៉ាងត្រឹមត្រូវអំពីសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនដោយប្រមូលធនធានទាំងអស់ដើម្បីត្រៀមក្តាប់ជាប់ឱកាសឲ្យបានល្អបំផុត។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងអស់ត្រូវបង្កើតយន្តការចាំបាច់និង លើកទឹកចិត្តស្មារតីរបស់សហគមន៍សហគ្រិនក្នុងសង្គមផងដែរ”។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Chu Ngoc Anh ថ្លែងក្នុងវេទិកា (រូបថតៈ baoquocte)

ដោយអះអាងនូវទស្សនៈរបស់វៀតណាមដែលចាត់ទុកការកំណត់ ឱកាសនិងបញ្ហាប្រឈមក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនគឺជាមធ្យោបាយលឿននិងមានប្រសិទ្ធភាពបំផុតដើម្បីបង្កើតទម្លាប់កាត់បន្ថយអំពីកម្រិតអភិវឌ្ឍន៍ជាមួយប្រទេសដទៃក្នុងពិភពលោក រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ “នាពេលកន្លងទៅនេះ រដ្ឋាភិបាលវៀតណាមបានកំណត់សហគ្រាស ក្នុងនោះមានសហគ្រាសចាប់ផ្តើមអាជីព ដែលជាមុខសញ្ញាស្នូលនៃខឿនសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការច្នៃប្រឌិតជាកម្លាំងចលករ បម្រើ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះដែរក៏បានបង្កើនលទ្ធភាពអភិក្រមជាមួយបដិវត្តន៍ឧស្សាហកម្មលើកទីបួន។ រហូតមកដល់ពេលនេះវៀតណាមបានបង្កើតជាសារវ័ន្ននិងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ដែលបានទាក់ទាញប្រភពធនធានមនុស្សជាជំហានដំបូងទាំងក្នុងនិងក្រៅប្រទេស”។

រូបថតៈ baoquocte

នៅក្នុងវេទិកាបើកចំហនេះ អ្នកវិទ្យាសាស្ត្រ អ្នកឯកទេស សហគ្រាសចាប់ផ្តើមអាជីវកម្ម យុវជននិងសិស្សនិស្សិតបានជួបជុំគ្នាដើម្បីពិភាក្សានូវគំនិតផ្តួចផ្តើមដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាននិងដៃគូជាសកលដើម្បីធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយទៅជាមជ្ឈមណ្ឌលច្នៃចាប់ផ្តើមអាជីវកម្ម ម្ចាស់ការនិងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៃសមិទ្ធផលរបស់បដិវត្តន៍ឧស្សាហកម្មលើកទីបួន៕

(យោងតាមវិទ្យុសម្លេងវៀតណាមនិង baoquocte.vn សរុបព័ត៌មានដោយ ស្រី ពេជ្រ)

(យោងតាមវិទ្យុសម្លេងវៀតណាមនិង baoquocte.vn សរុបព័ត៌មានដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត