អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong មកដល់ទីក្រុងម៉ូស្គូចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី

20:47 | 05/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin នាព្រឹកថ្ងៃទី ៥ ខែ កញ្ញាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ៥ ដល់ ៨ ខែកញ្ញាឆ្នាំ ២០១៨។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមកដល់រដ្ឋធានីម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី (រូបថតៈ Tri Dung)

នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី៥ខែកញ្ញា (រសៀលថ្ងៃដដែលតាមម៉ោងវៀតណាម) អគ្គលេខាបក្ស លោក Nguyen Phu Trong និងគណប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋាន Vnucovo 2 នៃទីក្រុងម៉ូស្គូ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ីតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morogulov ទទួលស្វាគមន៍អគ្គលេខាបក្សលោក Nguyen Phu Trong នៅជើងយន្តហោះ (រូបថតៈ qdnd.vn)

ទទួលអគ្គលេខាបក្ស លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Vnucovo 2 មានវត្តមាន ថ្នាក់ដឹកនាំ ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី; ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំានៅវៀតណាមលោក; Konstantin Vnukov; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Ngo Duc Manh រួមទាំងមន្ត្រីនិងបុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។

ពិធីទទួលបដិសញ្ឋារកិច្ចអគ្គលេខាបក្ស លោក Nguyen Phu Trong បានរៀបចំយ៉ាងមហោឡារិកនៅអាកាសយានដ្ឋានអន្តរជាតិ Vnucovo 2 (រូបថតៈ Tri Dung)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong នឹងចូលរួមសកម្មភាពការទូតសំខាន់ៗចំនួន ២០ នៅទីក្រុងម៉ូស្គូស ទីក្រុង Sochi និងខេត្ត Kaluga។ ក្នុងនោះអគ្គលេខា លោក Nguyen Phu Trong នឹងជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក V.Putin ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីលោក D. Metvedep ជួបសវនាការប្រធានស្តីទីព្រឹទ្ធសភារុស្ស៊ីនិងប្រធាន Duma ជាតិរុស្ស៊ី។ អគ្គលេខាបក្ស លោក​ Nguyen Phu Trong នឹងអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំគណៈបក្សនយោបាយមួយចំនួននិងតំណាងសម្ព័ន្ធក្រុមធំៗរបស់រុស្ស៊ីមកសម្តែងការគួរសមផងដែរ។

អគ្គលេខាអញ្ជើញពិនិត្យក្បួនកិត្តយស (រូបថតៈ Tri Dung)


រូបថតៈ Tri Dung


មន្ត្រីស្ថានទូតនិងបងប្អូនអាណិកជនទទួលស្វាគមន៍អគ្គលេខាបក្ស លោក Nguyen Phu Trong ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី (រូបថតៈ Tri Dung)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត