នាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានបំណងចង់ឲ្យវៀតណាម - ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

14:14 | 22/08/2018

នាព្រឹកថ្ងៃទី២២ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយក្រុមការងារដែលសិក្សាអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍នៃសភាជាន់ទាបជប៉ុន ដឹកនាំដោយប្រធានគណៈកម្មាធិការថវិការបស់សភាជាន់ទាបជប៉ុន លោក Kawamura Takeo។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ជាមួយប្រធានគណៈកម្មាធិការថវិការបស់សភាជាន់ទាបជប៉ុន លោក Kawamura Takeo

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឲ្យដឹងថា សហគ្រាសជប៉ុនដែលកំពុងធ្វើការវិនិយោគនៅវៀតណាមគឺសុទ្ធតែទទួលបានជោគជ័យច្រើន ហើយសុទ្ធតែមានការពេញចិត្តចំពោះបរិយាកាសវិនិយោគធ្វើអាជីវកម្ម។ ដូច្នេះ សង្ឃឹមថា នឹងមានសហគ្រាសជប៉ុនជាច្រើនធ្វើការវិនិយោគចូលមកវៀតណាម។ នាយករដ្ឋមន្រ្តីបានសម្តែងនូវបំណងចង់ឲ្យនាពេលខាងមុខ ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពោលគឺជប៉ុននឹងបន្តផ្ដល់ ODA សំរាប់ វៀតណាមជាពិសេស គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មានទ្រង់ទ្រាយធំ ជួយបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់និងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ។

រីឯលោក Kawamura Takeo បានឱ្យដឹងថា សហគ្រាសមួយចំនួនរបស់ជប៉ុនចង់បើកទូលាយអាជីវកម្មនិងការវិនិយោគនៅក្នុងប្រទេសវៀតណាម ហើយសង្ឃឹម ថានាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុនជប៉ុនប្រកបអាជីវកម្មយ៉ាងងាយស្រួលបំផុត៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត