Trending now
ការអភិវឌ្ឍបណ្តាញនៃតំបន់ទីក្រុងជាប់ឆ្នេរសមុទ្រ - ទិសដៅថ្មីសម្រាប់វិស័យសេដ្ឋកិច្ចសមុទ្រ របស់វៀតណាម
យុគសម័យ - នាថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៨ កិច្ចប្រជុំគណៈកម្មាធិការមជ្ឈឹមបក្សលើកទី ៨ នីតិកាលទី ១២ បានចេញសេចក្តីសម្រេចចិត្តលេខ ៣៦- NQ / TW ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដោយចីរភាពឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (យុទ្ធសាស្ត្រសមុទ្រ ២០៣០)។ សេចក្តីសម្រេចចិត្តនេះ បានបើកទំព័រថ្មីមួយនៅក្នុងដំណើរការនៃការអភិវឌ្ឍជាតិឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព ដែលផ្អែកលើមូលដ្ឋាននៃសេដ្ឋកិច្ចសមុទ្រខៀវ (Blue marine economy) ។ នេះជាឱកាសសម្រាប់វៀតណាមរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសមុទ្រឡើងវិញក្នុងទិសដៅប្រកបដោយប្រសិទ្ធភាពនិងចីរភាព ដោយអនុវត្តបេសកកម្មធ្វើឱ្យប្រទេសរបស់យើងមានប្រជាជាតិមួយ៖ រឹងមាំលើសមុទ្រទទួលបានធនធានពីសមុទ្រពឹងផ្អែកលើសមុទ្រនិងប្រឈមនឹងសមុទ្រជាដើម។
AMRO វាយតម្លៃថាវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ នឹងស្តារឡើងវិញជារាងអក្សរ U
យុគសម័យ - AMRO ត្រូវបានប្រកាសនាថ្ងៃទី ៦ សីហាថាខឿនសេដ្ឋកិច្ចទាំង ១៤ (រួមទាំងហុងកុង) នៅក្នុងតំបន់អាស៊ានបូក ៣ នឹងមានការស្តារសេដ្ឋកិច្ចឡើងវិញតាមរាងអក្សរ U ដែលក្នុងនោះចិនជាប្រទេសឈានមុខគេផងដែរ។
កិច្ចព្រមព្រៀង EVFTA បង្កើតទស្សនវិស័យថ្មីសម្រាប់វិស័យសេដ្ឋកិច្ចអឺរ៉ុប
យុគសម័យ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា មិនត្រឹម តែជួយបើកឱកាសក្នុងការជំរុញសេដ្ឋកិច្ចវៀតណាម ប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវទស្សនវិស័យថ្មីសម្រាប់វិស័យសេដ្ឋកិច្ចអឺរ៉ុបនៅចំពេលមានអស្ថិរភាពខាងហិរញ្ញវត្ថុសកលលោកទៀតផង។
តំណាង IMF ថ្មីប្ដេជ្ញារួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា
លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញារួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា តាមរយៈការជួយតាមដានស្ថានភាពសេដ្ឋកិច្ច និងផ្តល់ជំនួយបច្ចេក ទេស។
វៀតណាម - ឡាតវីបានជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ
យុគសម័យ - តាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវី លោក Edgars Rinkevics បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃ១៧ ខែមេសា។
វៀតណាម-ជប៉ុនរឹតបន្តឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រសមុទ្រ
យុគសម័យ - នេះជាខ្លឹមសារដែលបានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung និងរដ្ឋមន្ត្រីទទួលបន្ទុកគោលនយោ បាយមហាសមុទ្ររបស់ជប៉ុននិងជាប្រធានខុទ្ទការល័យសហភាពអន្តរសភាមិត្តភាពជប៉ុន-វៀតណាម លោក Fukui Teru ដែលបានឯកភាពខ្ពស់នៅក្នុងជំនួបពិភាក្សានាព្រឹកថ្ងៃទី៤ខែកញ្ញានៅទីស្នាក់ការរដ្ឋាភិបាល។
នាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានបំណងចង់ឲ្យវៀតណាម - ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
នាព្រឹកថ្ងៃទី២២ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយក្រុមការងារដែលសិក្សាអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍នៃសភាជាន់ទាបជប៉ុន ដឹកនាំដោយប្រធានគណៈកម្មាធិការថវិការបស់សភាជាន់ទាបជប៉ុន លោក Kawamura Takeo។
អាមេរិកនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេ រិកចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧មិថុនានោះ នាថ្ងៃទី២៦មិថុនា នៅរដ្ឋធានីវ៉ាស៊ីនតោន ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wilbur Ross ប្រធានតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងអតីតតំណាងពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូត Charlene Barshefsky។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។