បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេ រិកចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧មិថុនានោះ នាថ្ងៃទី២៦មិថុនា នៅរដ្ឋធានីវ៉ាស៊ីនតោន ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wilbur Ross ប្រធានតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងអតីតតំណាងពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូត Charlene Barshefsky។
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញជួបធ្វើការជាមួយ ឯកអគ្គរដ្ឋទូត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wilbur Ross និងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើឲ្យភាគីអាមេរិក ទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម និងពិនិត្យពិចារណាពីការលើកលែងពន្ធសម្រាប់ផលិតផលអាលុយមីញ៉ូមដែលនាំចូលពីវៀតណាម។
ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មអាមេរិក ជាអ្នកចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិកកាលពីឆ្នាំ២០០០មុននេះ លោក Vuong Dinh Hue បានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូត បន្តរួមចំណែកបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាម-អាមេរិកផងដែរ៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន